ខ្សែភាពយន្ដ Titanic ជារឿងមួយមានភាពល្បីល្បាញខ្លាំង បើទោះជាចេញផ្សាយតាំងពីឆ្នាំ ១៩៩៧ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ន ខណៈការ សម្ដែងរបស់តារាប្រុស Leonardo Dicaprio និងតារាស្រី Kate Winslet ដែលជាតួឯកនៅតែធ្វើឱ្យគ្រប់គ្នាមិនអាចបំភ្លេចបាន និងសរសើរគ្រប់ៗគ្នា។
ថ្មីៗ នេះ Kate Winslet ដែលសម្ដែងជាតួអង្គ Rose បានលើកឡើងក្នុងបទសម្ភាសន៍មួយថា៖ កំឡុងពេលរឿង Titanic ចេញផ្សាយ រូបនាងបានជួបរឿងខកចិត្តមួយយ៉ាងខ្លាំង។ បើយោងតាមសារព័ត៌មាន New York Post។
នាងបានលើកឡើងថា៖ កាលជំនាន់នោះនាងត្រូវគេ Bully យ៉ាងខ្លាំង ព្រោះគ្រប់គ្នាស្ដីបន្ទោសរឿងរូបរាងនាងធាត់។ បើនាងស្គមជាងនេះ បន្ដិច Jack ប្រហែលជាមិនស្លាប់ទេ។ ជាក់ស្ដែង ក្ដារនោះអាចដាក់មនុស្សបានពីរនាក់ បើនាងស្គមនោះ Jack អាចនឹងឡើងមកលើក្ដារដែរហើយរូបគេក៏មិនស្លាប់។
នាងបានបន្ដថា៖ ទោះជានាងស្គមជាងនេះ ក៏ក្ដារនោះនៅតែមិនអាចផ្ទុកទម្ងន់មនុស្សពីរនាក់បានឡើយ។ នាងពិតជាស្ដាយក្រោយ បើនាងមានឱកាសបកត្រឡប់ទៅក្រោយ នាងនឹងចេញនិយាយជាសាធារណៈដើម្បីការពារខ្លួនឯង មិនឱ្យគេធ្វើបាបឡើយ ការរិះគន់ហួសហេតុធ្វើឱ្យនាងមានអារម្មណ៍មិនល្អ និងគ្មានសុវត្ថិភាព។
គួរបញ្ជាក់ដែរថា ថ្វីបើ Titanic ជារឿងល្បីប៉ុន្ដែអ្នកគាំទ្រជាច្រើនហាក់មិនពេញចិត្តជាមួយចុងបញ្ចប់ ព្រោះពួកគេលើកឡើងថា តួអង្គ Jack គួរតែរស់រានមានជីវិត មិនគួរស្លាប់នោះទេ៕























Account
Security
Favourite Content