លេងមែនទែន! គ្រួសារមហាសេដ្ឋីឥណ្ឌាចាយលុយយ៉ាងមហាសាលជួល Justin Bieber សម្ដែងក្នុងកម្មវិធី Pre-Wedding

កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ តារា​ចម្រៀង​ប៉ុប​​អាមេរិកដ៏ពេញ​និយម Justin Bieber បានត្រឡប់​មក​កាន់​មីក្រូហ្វូន​បង្អួត​ស្ទីល​ខ្លួន​ម្ដង​ទៀត ខណៈត្រូវគ្រួសារមហាសេដ្ឋីនៃប្រទេសឥណ្ឌាអញ្ជើញទៅសម្តែងនៅក្នុងពិធីជប់លៀង Pre-Wedding នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ​មុន​ឈានដល់ពិធី​មង្គលការ​ផ្លូវការ​នៅថ្ងៃទី១២ ខែកក្កដា សម្រាប់គូស្នេហ៍ថ្មីថ្មោង Radhika Merchant និង Anant Ambani កូនប្រុសពៅរបស់ Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតនៅអាស៊ី។

ក្នុងនោះ មានសេចក្ដីរាយការណ៍បង្ហាញថា Justin ទទួលបានប្រាក់ឈ្នួលច្រើនជាង ១០ លានដុល្លារ ជាចំនួនដ៏ច្រើនលើសពីប្រាក់ឈ្នួលដែលគេទទួលបានពីការងារឯកជននាពេលកន្លងៗមកដែលមានចន្លោះ ២,៥ លានដុល្លារទៅ ៦ លានដុល្លារ។

បន្ទាប់ពីហោះទៅសហរដ្ឋអាមេរិកវិញ Justin Bieber បានបង្ហោះរូបថតនៅលើគណនី Instagram របស់ខ្លួន តាំងពីពេលនេះនៅព្រលានយន្តហោះ ពេលជិះរថយន្ត limousine ទៅចូលរួមព្រឹត្តិការណ៍ រួមទាំងរូបភាពនៃបរិយាកាសច្រៀងជាមួយអ្នកគាំទ្រម្តងទៀតនៅក្នុងកម្មវិធីពិសេសនេះ ដោយបានច្រៀង​បទ​ចម្រៀង​ល្បី​ៗរបស់ខ្លួន​ដូច​ជា ‘Boyfriend’ និង ‘Peaches’ ​ក្នុង​ឈុតអាវយឺត និង​អាវ​ក្រៅ​ពណ៌​ស ជាមួយ​ស្ទីលសំយេះខោដែលជាស្ទីលប្រចាំខ្លួនរបស់គេ។

ក្រៅពី Justin សិល្បករលំដាប់ពិភពលោកផ្សេងទៀតដូចជា Drake, Lana Del Ray និង Adele ក៏ត្រៀមខ្លួនឡើងសម្ដែងក្នុងកម្មវិធីមង្គលរបស់គូស្វាមីភរិយាថ្មីនេះដែរ ដែលអាច​និយាយ​បាន​ថា​គ្រួសារ​មហាសេដ្ឋី Ambani ហ៊ានចាយមួយអស់ដៃដើម្បី​មង្គលការ​កូន​ប្រុស​របស់​លោក​មាន​ភាព​អស្ចារ្យ​មិន​ចាញ់អ្នកណាឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *