JTBC ចេញមកសុំទោស G-Dragon ជាសារធារណៈ ក្រោយផ្សាយព័ត៌មានមិនពិតជាច្រើន

ក្នុងអំឡុងពេលនៃការចាក់ផ្សាយកម្មវិធីព័ត៌មាន Scandal Supervisor របស់ស្ថានីយទូរទស្សន៍ JTBC កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៣ លោក Yang Won Bo ជាអ្នកអត្ថាធិប្បាយព័ត៌មាន បានចេញ​មុខសុំទោសតារាចម្រៀង G-Dragon ទាក់ទងនឹងការផ្សាយព័ត៌មានជុំវិញរឿងពាក្យចចាមអារ៉ាមគ្រឿងញៀន កន្លង​ទៅថ្មីៗនេះ។

Yang Won Bo បានទទួលស្គាល់ថាការផ្សាយរបាយការណ៍នៃដំណាក់កាលដំបូងក្នុងការស៊ើបអង្កេតរបស់ប៉ូលីស គឺពិតជាមានខ្លឹមសារ និងព័ត៌មានមិនសមរម្យមែនដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តរបស់តារាចម្រៀង G-Dragon រួមទាំងអ្នកគាំទ្ររបស់តារា​ចម្រៀង​ប្រុស​រូប​នោះផងដែរ។ ដូច្នេះលោកពិតសូមអភ័យទោសយ៉ាងស្មោះអស់ពីចិត្តចំពោះទង្វើមួយនេះ។

ក្នុងរយៈពេល ២ ខែមកនេះ JTBC បានផ្សាយអំពីព័ត៌មានមិនពិតជាច្រើនជុំវិញករណីគ្រឿងញៀនរបស់តារាចម្រៀងប្រុសរូបនេះ ថែមទាំងមានពាក្យពេចន៍សើចចំអកលោកទៀតផង។ ជាក់ស្ដែងនៅពេលដែល G-Dragon បានបង្ហាញខ្លួននៅប៉ុស្ដិ៍ប៉ូលីស អ្នក​អត្ថាធិប្បាយ Yang Won Bo បានរិះគន់ទៅលើអាកប្បកិរិយារបស់​ម្ចាស់​បទ “A BOY” ដោយសារលោកមិនបាននិយាយសុំទោសជាសាធារណៈ រួមជាមួយការផ្សាយព័ត៌មានដែលបានប្រើចំណងជើងមិនសមរម្យមួយចំនួនទៀតផង។

គួរបញ្ជាក់ផងដែរថាក្រោយចុះកិច្ចសន្យាផ្ដាច់ជាមួយក្រុមហ៊ុន Galaxy ហើយ អំឡុងពេលសន្និសីទសារព័ត៌មាន កាលពី​ថ្ងៃទី២១ ខែធ្នូ ថ្មីៗនេះ លោក Jo Sung Hae នាយកប្រតិបត្តិ​របស់ក្រុមហ៊ុន Galaxy បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ដោយប្រកាសថាក្រុមហ៊ុននឹងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះបុគ្គលណាដែលបានបង្ហោះសារមានខ្លឹមសារបង្ខូចកេរ្ដិ៍ឈ្មោះ ការរាយការណ៍ព័ត៌មានមិនពិត ឬវីដេអូរបស់ G-Dragon។

ក្រុមហ៊ុននឹងទុកពេលឱ្យមួយសប្ដាហ៍គឺពីថ្ងៃទី២១-២៨ ខែធ្នូ ដើម្បីលុបចោលរាល់ព័ត៌មានទាំងឡាយណាដែលមានទាក់ទងជាមួយបញ្ហាគ្រឿងញៀនរបស់តារាចម្រៀង G-Dragon។ លើសពីនេះក្រុមហ៊ុនក៏អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យមានការអត់ធ្មត់ក្នុងការរាយការណ៍ព័ត៌មានណាមួយជុំវិញបញ្ហាគ្រឿងញៀនសិល្បកររបស់ខ្លួនដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់ និងផលប៉ះពាល់ដល់ការបន្តសកម្មភាពសិល្បរបស់ G-Dragon ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក