ត្រឡប់ពីប្រកួតអន្តរជាតិភ្លាម ចន សុទីម៉ា ក្តោបតំណែង គណៈកម្មការកម្មវិធីសម្រស់ធំមួយភ្លែត!

កញ្ញា ចន សុទីម៉ា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ ទើបត្រឡប់ពីការប្រកួត Miss Universe 2023 លើកទី ៧២ នៅទឹកដីប្រទេសអែលសាវ៉ាឌ័រថ្មីៗនេះ។ ទោះមិនជាប់ចំណាត់ថ្នាក់ណាមួយក៏ពិតមែន ប៉ុន្តែបវរកញ្ញាកម្ពុជារូបនេះ បាន​នាំយកបទពិសោធន៍ការប្រកួតលំដាប់អន្តរជាតិជាច្រើនមកវិញ និងត្រៀមខ្លួនជាស្រេចក្នុងការចែក​រំលែក​រឿងរ៉ាវ បទពិសោធន៍ដែលបានជួបប្រទះក្នុងការប្រកួតជាមួយបវរកញ្ញា-បុរសឯកកម្ពុជាជំនាន់ក្រោយ។

ជាក់ស្តែង ត្រឡប់មកវិញមិនបានប៉ុន្មានថ្ងៃផង សុទីម៉ា ត្រូវតារាម៉ូដែលជើងចាស់ពេញដោយសមត្ថភាព ប្រាសាទ ដាវីន ដែលជា National Director កម្មវិធី Mister Friendship Cambodia 2023 ជ្រើសរើសឱ្យធ្វើជាគណៈកម្មការដាក់ពិន្ទុការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រកួត Mister Friendship Cambodia 2023 កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ។

ស្ថិតក្នុងឈុតរ៉ូបពណ៌ខ្មៅដ៏ប្រណីត ចន សុទីម៉ា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ ពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំងមែនទែនក្នុងតំណែងជា Judge នៃកម្មវិធីដ៏ធំមួយនេះ។ សុទីម៉ា បានប្រើក្រសែភ្នែកសំឡឹងមើលបេក្ខភាពទាំង ១៥ រូប បញ្ចេញសមត្ថភាពយ៉ាងយកចិត្តទុកដាក់បំផុត មុនដាក់ពិន្ទុទៅកាន់ពួកគេ។ ក្រសែភ្នែកដែល Miss Universe Cambodia 2023 រូបនេះ សំឡឹងទៅបេក្ខភាពម្នាក់ៗពិតជាមុតស្រួច បង្ហាញពីភាពផ្ចិតផ្ចង់ក្នុងការវាយតម្លៃ ហើយជាលទ្ធផលជយលាភី Mister Friendship Cambodia 2023 បានទៅលើ លោក លាវ វេងហួរ MFC 11។

គួររំឮកផងដែរថា នេះជាលើកទី១ ដែលកញ្ញា ចន សុទីម៉ា ទទួលឱកាសធ្វើជាគណកម្មការដាក់ពិន្ទុកម្មវីធី beauty pageant បន្ទាប់ពីនាងត្រឡប់ពីការប្រកួតអន្តរជាតិ  Miss Universe 2023។ គេជឿជាក់ថា បវរកញ្ញារូបស្រស់កម្ពស់១,៨២ ម៉ែត្រ​រូបនេះ នឹងបន្តលេចមុខធ្វើ Judge កម្មវិធីសម្រស់បន្តបន្ទាប់ទៀតនាពេលខាងមុខ ខណៈកម្មវីធី  Miss Universe Cambodia 2024 កំពុងចាប់ផ្តើមលក់ franchise តាមខេត្ត ក្រុង រាជធានី ចាប់ពីពេលនេះតទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម