ថ្មីៗនេះក្រុមចម្រៀងនារី BLACKPINK ទើបបានបញ្ចប់ការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួនយ៉ាងជោគជ័យនៅឯប្រទេសកូរ៉េខាងត្បូង។ នាឱកាសនោះដែរ មានតារាចម្រៀងល្បីៗ ជាច្រើនបានចូលរួម ដើម្បីគាំទ្រដល់ក្រុមចម្រៀងនារីល្បី ស្របពេលដែលបងប្អូនសាច់ញាតិជាច្រើនរបស់សមាជិកម្នាក់ៗក៏បានមកជួបជុំគ្នា។ អ្វីដែលធ្វើឲ្យមហាជនហាក់មានការចាប់អារម្មណ៍ខ្លាំងនោះគឺវត្ដមានបងស្រីរបស់ Jisoo ឈ្មោះ Jiyoon ដោយសារតែរូបនាងជាមនុស្សក្រៅសិល្បៈ ប៉ុន្ដែបើនិយាយពីរូបសម្រស់វិញ ពិតជាលេចធ្លោខ្លាំង។

អំឡុងពេលទៅគាំទ្រដល់សមាជិកទាំង ៤ របស់ក្រុម BLACKPIN រូបនាងក៏បានថតរូបជាមួយ Lisa និងប្អូនស្រី Jisoo ផងដែរ។ រូបភាពទាំងនោះក៏ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម និងក្លាយជាប្រធានត្រូវគេពិភាក្សា។ រូបសម្រស់របស់នាងត្រូវបានមហាជនលើកឡើងថាមើលទៅស្រដៀងតារាស្រីល្បី Han HyoJoo, Suzy និង Song HyeKyo ជាដើម។



ជាពិសេសអ្វីដែលកាន់ធ្វើឲ្យមហាជនចំហមាត់ធ្លុងនោះ បច្ចុប្បន្នបងស្រីរបស់ Jisoo មានកូនប្រុសតូចដល់ ២ នាក់រួចទៅហើយ ប៉ុន្ដែនាងមើលទៅក្មេងជាងវ័យខ្លាំង និងមើលទៅមិនសមជាស្ដ្រីមានកូនរួចហើយទេ។ នាងក៏ត្រូវបានគេសរសើរថាពូកែថែសម្រស់ខ្លាំង។ ក្រៅពីបងស្រីរបស់ Jisoo ស្វាមីរបស់បងស្រីនាងក៏ត្រូវបានមហាជនលើកឡើងថា មានសម្រស់ស្រស់សង្ហាដូចគ្នា៕






























































Account
Security
Favourite Content