ទើបតែក្លាយជា BA មិនដល់មួយខែ ប៉ុន្តែឥទ្ធិពលរបស់សមាជិកក្រុម BTS, Jimin ចំពោះក្រុមហ៊ុន Dior ពិតជាមិនធម្មតា!
យោងតាមរបាយការណ៍ពីស្ថាប័នទីផ្សារ Lefty ដែលបានបង្ហាញចំណាត់ថ្នាក់ប្រសិទ្ធភាព ផ្សព្វផ្សាយ ឬ Media Value របស់តារាទាំងអស់ដែលបានចូលរួមកម្មវិធីសប្ដាហ៍ម៉ូដក្រុងប៉ារីសឆ្នាំ២០២៣ Jimin សមាជិកក្រុម BTS បានបង្កើតតម្លៃផ្សព្វផ្សាយគិតជាទឹកប្រាក់ ១៦,៧លានដុល្លារសម្រាប់ Dior បន្ទាប់ពីរូបគេបានបង្ហោះរូបពីរដងនៅលើគណនី Instagram របស់ខ្លួន។ តួលេខនេះគឺស្មើនឹង ៥៤% នៃតម្លៃផ្សព្វផ្សាយសរុបរបស់ Dior នៅ Paris Fashion Week។
ក្រុមហ៊ុន Dior ទើបតែប្រកាសកាលពីថ្ងៃទី ១៦ ខែមករា ថា Jimin នឹងក្លាយជាទូតផ្សព្វផ្សាយសកលរបស់ខ្លួន ហើយភ្លាមៗនោះតម្លៃភាគហ៊ុនរបស់ Dior ត្រូវបានគេរាយការណ៍ថាឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣១ ឆ្នាំមកនេះ។
ប្រភពដដែលបានវាយតម្លៃថា ការចូលរួមផ្សព្វផ្សាយរបស់ BTS មានប្រសិទ្ធភាពខ្ពស់ជាងតារាល្បីៗដទៃទៀតយ៉ាងតិចពីរដង។ ជាក់ស្ដែងនៅពេលដែលសមាជិក BTS ណាម្នាក់ត្រូវបាន tag នៅលើបណ្ដាញសង្គម រូបភាពនិងវីដេអូដែលបានបង្ហោះនោះនឹងមានអ្នក Like, Comment និង Share យ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ក្រុមអ្នកគាំទ្រជុំវិញពិភពលោក ៕
























Account
Security
Favourite Content