មិនយូរទៀតនោះទេ សមាជិកក្រុមចម្រៀងនារីល្បី BLACKPINK គឺ Jennie នឹងត្រៀមបង្ហាញខ្លួនក្នុងកម្មវិធីថ្មីសន្លាងមួយរបស់ស្ថានីយន៍ទូរទស្សន៍ tvN។

នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ tvN បានប្រកាសពីសមាជិកដែលត្រៀមបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្ដថ្មីរបស់ខ្លួនគឺ “Apartment 404”។ ក្នុងនោះមានតារាល្បីជាច្រើនដូចជា Jennie, Yoo Jae Suk, Lee Jung Ha,Cha Tae Hyun,Oh Na Ra និង Yang Se Chan។ កម្មវិធីនេះ នឹងត្រូវបានដឹកនាំថតដោយលោក Jung Chul Min ដែលជាអ្នកផលិតកម្មវិធីល្បី “Sixth Sense”។



បើតាមការបញ្ជាក់របស់ tvN កម្មវិធីនេះនឹងតម្រូវឲ្យសមាជិកទាំងអស់ត្រូវតាមដានស៊ើបអង្កេតពីរឿងរ៉ាវអាថ៍កំបាំងដែលនៅក្នុងផ្ទះរបស់ខ្លួន។ ផ្ទះទាំងនោះនឹងត្រូវរៀបចំផ្អែកលើព្រឹត្ដិការណ៍ពិត ទីតាំង និងនៅសម័យកាលខុសៗគ្នា។ “Apartment 404” ជាកម្មវិធីកម្សាន្ដបែបអាថ៍កំបាំង និងស៊ើបអង្កេត ជាពិសេសនាំអ្វីដែលថ្មីប្លែកមកជូនអ្នកទស្សនា។
កម្មវិធី “Apartment 404” នឹងរំពឹងអាចចាក់ផ្សាយនៅឆ្នាំ ២០២៤ ចន្លោះពីខែ មករា ដល់ខែ មិថុនា។ គួរបញ្ជាក់ដែរថា វត្ដមានរបស់តារាល្បីៗ ជាច្រើនរូបក្នុងកម្មវិធីនេះធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍រំភើប និងទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសាផងដែរ៕






















































Account
Security
Favourite Content