នៅថ្ងៃទី ៣០ ខែឧសភានេះ តារាខេប៉ុបស្រី Jennie Kim បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន ឬប្រមាណ ៧៣០០០ដុល្លារអាមេរិក ទៅកាន់មហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យជាតិទីក្រុងសេអ៊ូល ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ដល់និស្សិត ដែលនឹងក្លាយជាអ្នកព្យាបាលអ្នកជំងឺជុំវិញពិភពលោកក្នុងថ្ងៃអនាគត។

លោក Kim Jong-un ប្រធានមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលាវិទ្យាល័យបានសម្ដែងការដឹងគុណចំពោះសកម្មភាពសប្បុរសរបស់តារាស្រីវ័យ ២៩ឆ្នាំរូបនេះ ដោយនិយាយថា៖ “ខ្ញុំពិតជាអរគុណចំពោះចេតនាដ៏ជ្រាលជ្រៅរបស់ Jennie មិនមែនចំពោះតែទឹកប្រាក់នោះទេ តែក៏អរគុណចំពោះការផ្សព្វផ្សាយឥទ្ធិពលល្អរបស់នាងផងដែរ”។
“យើងធានាថា សិស្សានុសិស្សនឹងរីកចម្រើងទៅជាអ្នកដឹកនាំពេញដោយគុណភាព មិនថាលើការយោគយល់ពីអ្នកដទៃ ការប្រាស្រ័យទាក់ទង ការលះបង់ និងការគិតពិចារណា ដើម្បីបំពេញតាមការជឿទុកចិត្ត និងការរំពឹងទុករបស់សាធារណជន”។ លោកបន្ដដូច្នេះ។

ជាក់ស្ដែង ទឹកប្រាក់ ៧៣០០០ដុល្លារនេះ សាកលវិទ្យាល័យនឹងយកទៅប្រើប្រាស់សម្រាប់ការលើកកម្ពស់បន្ថែមទៀតលើបរិយាកាសសិក្សា ការស្រាវជ្រាវ និងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសង្គម។
សូមរំឭកផងដែរថា កាលពីឆ្នាំ ២០២៣ សមាជិក Blackpink រូបនេះ ក៏ធ្លាប់បានបរិច្ចាគទឹកប្រាក់ក្នុងចំនួនស្មើគ្នាមកកាន់មហាវិទ្យាល័យតែមួយនេះ តាមរយៈទីភ្នាក់ងារ OA Entertainment ដោយគ្រានេះ នាងក៏បង្ហាញជំហរគាំទ្រដល់អ្នកជំនាញផ្នែកវិជ្ជសាស្រ្តជំនាន់ថ្មីដូចគ្នា៕

























Account
Security
Favourite Content