សារព័ត៌មានកូរ៉េ Osen ថ្មីៗនេះបានរាយការណ៍ថា តារាចម្រៀង និងសម្តែងកូរ៉េ IU ទទួលបានប្រាក់ឈ្នួល ៥០០ លានវ៉ុន ឬប្រមាណ ៣៨ម៉ឺនដុល្លារក្នុងមួយភាគ សម្រាប់ការសម្ដែងរឿងថ្មីជាមួយ Park Bo Gum។

ទោះយ៉ាងណា ទាំង IU និងផលិតកម្ម Pan Entertainment បានបដិសេធពាក្យចចាមអារ៉ាមទាំងនេះ ដោយបញ្ជាក់ថានេះជាព័ត៌មានមិនពិតនោះទេ។
កាលពីថ្ងៃទី ៦ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា “IU ទទួលបាន ៥០០ លានវ៉ុនក្នុងមួយភាគសម្រាប់ការសម្ដែងរឿង “You Did Good” ដែលជាតួលេខខ្ពស់បំផុតក្នុងចំណោមតារាស្រីក្នុងប្រទេសកូរ៉េ ខណៈប្រាក់ចំណូលប្រចាំឆ្នាំរបស់នាងគឺច្រើនជាង ៣៥ ពាន់លានវ៉ុន (ប្រហែល ២៦ លានដុល្លារ ) ។
របាយការណ៍នេះបានបន្តទៀតថា តារាស្រីដែលរកចំណូលបានច្រើនជាងគេពីមុនគឺ Jun Ji-Hyun ដែលទទួលបាន ២០០ លានវ៉ុន (១៥ម៉ឺនដុល្លារ) ក្នុងមួយភាគសម្រាប់ការសម្ដែងក្នុងរឿង “Mount Jiri” និង Song Hye-Kyo ទទួលបានខ្ទង់ ២០០ លានវ៉ុនក្នុងមួយភាគដូចគ្នាសម្រាប់រឿង “The Glory”។
ទោះជាយ៉ាងណា អ្នកធ្វើការក្នុងវិស័យនេះជាច្រើនបានច្រានចោល និងបដិសេធចំពោះការអះអាងនេះ ៕


























Account
Security
Favourite Content