កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ តារាចម្រៀងស្រី IU និងតារាប្រុស Lee JongSuk បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនដែលធ្វើឱ្យមហាជនជាច្រើនហាក់ភ្ញាក់ផ្អើលព្រមទាំងរំភើបរីករាយខ្លាំងផងដែរ។ បើតាមការបញ្ជាក់ពីអ្នកជិតស្និទ្ធអ្នកទាំងពីរបានទាក់ទងគ្នាប្រមាណជា ៤ ខែ ទៅហើយ ខណៈបងប្អូនសាច់ញាតិ និងមិត្តភក្ដិសុទ្ធតែបានដឹងពីរឿងនេះ។

បើតាមសាមីខ្លួន តារាប្រុស Lee JongSuk បានឱ្យដឹងថា លោកពេញចិត្ត និងលង់ស្រឡាញ់តារាស្រី IU ជាយូរមកហើយតែមិនហ៊ានសារភាព។ រហូតរង់ចាំដល់ពេលវេលាសក្ដិសមមួយទើបហ៊ានសារភាព និងមើលចិត្តថ្លើមគ្នាតែម្ដងក្រោយតារាស្រី IU ព្រមបើកបេះដូងទទួលយកលោក។
មែនទែនទៅ ដោយសារការតស៊ូ និងរង់ចាំអស់ជាច្រើនឆ្នាំរបស់តារាប្រុស Lee JongSuk ធ្វើឱ្យមហាជន និងអ្នកគាំទ្ររំភើបចិត្តខ្លាំងទើបរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរនៅតែជាប្រធានបទក្ដៅគគុកត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គមឥតឈប់ឈរ។
ជាមួយគ្នាដែរ អ្វីដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលនោះគឺពួកគេបានរុករកឃើញថា តារាស្រី IU បានចាយប្រាក់ប្រមាណជិត ១០ លានដុល្លារអាមេរិកទិញផ្ទះថ្មីមួយនៅតំបន់ Gangnam-gu ទីក្រុង សេអ៊ូល។ នេះបើយោងតាមរបាយការណ៍ក្នុងកម្មវិធី KBS Entertainment Company Live នាពេលថ្មីៗ។
ប្រភពដដែលបានឱ្យដឹងថា ផ្ទះនេះមានទំហំធំ និងសម្រាប់រស់នៅជាលក្ខណៈគ្រួសារ ដែលធ្វើឱ្យមហាជនជាច្រើនមានជំនឿថាវាជាផ្ទះថ្មីសម្រាប់ IU រស់នៅពេលនាងរៀបការរួច។ បច្ចុប្បន្ន IU មានផ្ទះដល់ទៅពីរទៅហើយ មួយជាផ្ទះនាងរស់នៅក្នុងតំបន់ទន្លេ Han មានតម្លៃប្រមាណជាង ៣ លានដុល្លារ និងផ្ទះមួយទៀតជាផ្ទះលំហែមានតម្លៃជាង ៣ លានដុល្លារទៀតក្នុងតំបន់ Gyeonggi-do ប្រទេសកូរ៉េខាងត្បូង៕























Account
Security
Favourite Content