អ៊ឹម សុគន្ធា ម្ចាស់ MGC ថ្មី ប្តេជ្ញាផលិតកម្មវិធីប្រកួតឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន

ទីបំផុតគ្រប់យ៉ាងបានក្លាយជាការពិតហើយ អតីតតារាសម្តែងលោកស្រី អ៊ឹម សុគន្ធា បានក្លាយទៅជាអ្នកគ្រប់គ្រងថ្មីរបស់ Miss Grand Cambodia 2023 ចាប់ពីពេលនេះតទៅ បន្ទាប់ពីលោក Nawat ដែលជាអ្នកគ្រប់គ្រង Miss Grand International  បានចុះមកប្រទេសកម្ពុជា និងបានចុះហត្ថលេខា ដើម្បីផ្ទេរសិទ្ធិឱ្យលោកស្រី កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រោយពីចុះហត្ថលេខាបង្ហាញមុខ លោកស្រី អ៊ឹម សុគន្ធា ជាអ្នកគ្រប់គ្រងថ្មីហើយនោះ ក្រុមហ៊ុន HK 7 ក៏បានរៀបចំកម្មវិធី Meet and Greet Miss Grand International និង Miss Grand Cambodia ជាច្រើនជំនាន់យ៉ាងអធិកអធម នៅផ្សារទំនើប AEON 3 ផងដែរ។

ក្នុងរាត្រីដ៏អស្ចារ្យនេះ លោកស្រី អ៊ឹម សុគន្ធា ក្នុងនាមម្ចាស់ Franchises ថ្មី បានបង្ហាញអារម្មណ៍រំភើបក្រៃលែង ដែលក្តីស្រមៃរបស់លោកស្រីបានក្លាយជាការពិត។ លោកស្រីថា ត្រៀមរួចជាស្រេចក្នុងការផលិតកម្មវិធី Miss Grand Cambodia ជំនាន់ថ្មី និងប្តេជ្ញាជ្រោមជ្រែងវិស័យបវរកញ្ញាឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យបងប្អូនពេញចិត្តកម្មវីធី Miss Grand Cambodia 2023។ កម្មវិធី Meet and Greet គ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែនៅមានព្រឹត្តិការណ៍ពិសេសៗជាច្រើនត្រៀមនឹងកើតឡើងនៅខែមីនា ខាងមុខនេះ។ 

ដើម្បីជំរុញឱ្យកម្មវីធីប្រកួត Miss Grand Cambodia 2023 កាន់តែមានប្រសិទ្ធភាព លោកស្រីប្តេជ្ញាចិត្តថា នឹងជ្រើសរើសបវរកញ្ញាដែលមានគុណភាព។ តួយ៉ាង សម្រាប់បវរកញ្ញាចាំបាច់ត្រូវតែមានទេពកោសល្យ ភាពឆ្លាតវៃ និងមានភាពក្លាហាន រឹងមាំ ដើម្បីតំណាងឱ្យកម្ពុជាក្នុងការប្រកួតប្រជែងជាមួយកម្មវិធី Miss Grand International។ សម្រាប់បេក្ខភាពដែលមានបំណងចង់ដាក់ពាក្យប្រកួត Miss Grand Cambodia 2023 ត្រូវមានអាយុចន្លោះពី ១៨-២៧ ឆ្នាំ។ 

សូមជម្រាបថា លោកស្រី អ៊ឹម សុគន្ធា បានចុះកុងត្រារៀបចំកម្មវិធីនេះត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ កត្តាជំរុញចិត្តឱ្យលោកស្រីទិញ Franchises កម្មវិធីនេះ គឺដោយសារលោកស្រីផ្ទាល់ស្រលាញ់ និងពេញចិត្តកម្មវិធីនេះយូរមកហើយ អ្វីដែលពិសេសគឺលោកស្រីចង់លើកមុខមាត់​កម្ពុជាលើឆាកអន្តរជាតិ។ ម៉្យាង លោកស្រីចង់ជំរុញ​ស្រ្តីកម្ពុជា ឱ្យបញ្ចេញភាពក្លាហានរបស់ពួកគេលើឆាកអន្តរជាតិ និងប្រាប់ឱ្យពិភពលោកថា កម្ពុជាប្រាកដជាធ្វើបាន ហើយលោកស្រីក៏ចង់បញ្ចេញស្នាដៃរបស់ខ្លួនឯងផ្ទាល់ថាកម្មវិធី Miss Grand Cambodia 2023 នឹងមានការ​អភិវឌ្ឍ​កម្រិតណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម