ការពិត YuuHai ម្ចាស់ពាន The Rapper Cambodia មាន Idol ជាតារារូបនេះ កាលនៅក្មេង

ទស្សនិកជន​ប្រាកដជា​ដឹង​ហើយ​ថា​ម្ចាស់​ពាន The Rapper Cambodia បាន​ទៅ​លើ​ យូហៃ ហើយ​ថ្មី​ៗ​នេះ​នៅ​ក្នុង​កម្មវិធី​សន្ទនា​មួយ ជើង​ឯក​ថ្មីថ្មោង​រូប​នោះ​បាន​និយាយ​ពី​តារា​ក្នុង​ដួង​ចិត្ត កាល​រូប​លោក​នៅ​ពី​ក្មេង។

បក​ទៅ​កាន់​ការ​សម្ភាសន៍​ក្នុង​​កម្មវិធី The Rapper Cambodia ម្ចាស់​បទ “ចេតនា​” បាន​និយាយ​ថា ការ​ចូលចិត្ត​ច្រៀង​របស់​លោក​មកពី​ឪពុក​ខ្លួន ឧស្សាហ៍​នាំ​ទៅ​ច្រៀង និង​រៀប​ចំ​ឈុត​ខារ៉ាអូខេ​នៅ​ផ្ទះ​ស្រាប់ រហូត​យូរ​ៗ​ទៅ​ធ្វើឲ្យ​និស្សិត​ផ្នែក​គ្រប់គ្រង​រូប​នេះ​ ​ចេះ​ចាប់​កាន់​មេក្រូ​យក​មក​ច្រៀងដែរ។

យូហៃ បាន​បន្ត​ថា សម្រាប់ Idol ក្នុង​ចិត្ត​កាល​ពី​ក្មេង​គឺ​តារា​ចម្រៀង​ប្រុស កែវ វាសនា ហើយ​បទ កែវ វាសនា ដែល យូហៃ ចូលចិត្ត​ច្រៀង​បំផុត​នោះ​មាន​ចំណងជើង​ថា “ទឹក​ភ្នែក​ស្ទាវ”។ តែ​មក​ដល់​ឥឡូវ យូហៃ បាន​ក្លាយ​ជា​អ្នក​ចម្រៀង​បែប​រ៉េប ខុស​ពី​និមិត្តរូប​ក្នុង​ដួង​ចិត្ត​ខ្លួន​ទៅ​វិញ។

សម្រាប់​ការ​ចាប់ផ្ដើម​​ប្រកប​អាជីព​ជា​អ្នក​សិល្បៈ​ក្នុង​អំឡុង​ពេល​កូវីត-១៩ ដោយ Yuuhai បាន​លើក​ឡើង​ថា ពេល​នោះ​គឺ​លោក​មាន​ពេលវេលា​ច្រើន​នៅ​ផ្ទះ ដោយសារ​សាលា​ត្រូវ​បិទ ហើយ​រៀន​តាម​អនឡាញ តែ YuuHai រៀន​មិន​ចូល។ ម្ចាស់​បទ “RAW” បាន​បញ្ជាក់​ការ​រៀន​តាម​អនឡាញ​នោះ គឺ​រៀន​មិន​ចូល​ឡើយ ដូចនេះ​ហើយ​ទើប​ធ្វើជា​​ចម្រៀង​រហូត​តែម្ដង រហូត​ទាល់តែ​ប្រឡង​ធ្លាក់​ទី​១២ ទើប​សួរ​ខ្លួនឯង​ថា “មាន​អ្វី​សល់​ខ្លះ​”?

តែ​ក្រោយ​ក្រឡេក​ទៅ​មើល​ដាន​ដែល​ខ្លួន​បាន​បន្សល់​ទុក និង​បទពិសោធន៍​ទើប​ដឹង​ថា តន្ត្រី​គឺជា​ជម្រើស​សម្រាប់ យូហៃ។ បក​មក​ការ​ទៅ​ប្រកួត​កម្មវិធី The Rapper វិញ​ម្ចាស់​ជយលាភី​រូប​នោះ​បាន​បញ្ជាក់​ថា ក្រៅ​ពី​មាន​មនុស្ស​ជុំវិញ​ខ្លួន​ជំរុញ​ហើយ​នោះ ខ្លួន​លោក​ផ្ទាល់​តាំងចិត្ត​ថា​ទៅ​ប្រឡង​ផង​ដែរ ទោះ​គ្មាន​អ្នក​ជំរុញ​ក៏ដោយ។ YuuHai ជឿជាក់​រហូត​ដល់​គ្រាន់តែ​ប្រឡង​វគ្គ​ទី​មួយ​ភ្លាម លោក​បាន​ដើរ​ទៅ​ប្រាប់ នរិទ្ធ ដែល​ជា​គ្រូ​បង្វឹក​ថា team នរិទ្ធ គឺជា​អ្នក​ឈ្នះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ