មិនខ្វល់ពាក្យរិះគន់! HyunA បង្ហាញរូបថត Pre-Wedding យ៉ាងផ្អែមល្ហែម និងសិចស៊ីជាមួយ Yong Junhyung

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កាលពីថ្ងៃទី២ ខែកញ្ញា តារាចម្រៀងខេប៉ុប HyunA បានបង្ហោះរូបភាព Pre-wedding របស់ខ្លួន និងគូដណ្ដឹង លោក Yong Junhyung នៅលើបណ្ដាញទំនាក់ទំនងសង្គម។ 

លើសពីអាវធំ និងរ៉ូបកូនក្រមុំធម្មតា រូបភាព Pre-wedding របស់តារាទាំងគូក៏មានការតុបតែងខ្លួននូវសម្លៀកបំពាក់មួយឈុតទៀត ដែលបង្ហាញពីអត្តចរិត និងរសនិយមរបស់អ្នកទាំងពីរ។ 

គួររំលឹកថា គូស្នេហ៍តារា K-pop មួយគូនេះ បានប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាសាធារណៈកាលពីខែមករា តាមរយៈការបង្ហោះរូបភាពមួយសន្លឹកដែលពួកគេដើរកាន់ដៃគ្នានៅលើគណនី Instagram រៀងៗខ្លួន។ បន្ថែមពីនេះ អាពាហ៍ពិពាហ៍របស់ HyunA និង Yong Junhyung គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១១ ខែតុលា ខាងមុខនេះដោយមានតែមិត្តភ័ក្តិជិតស្និទ្ធ និងក្រុមគ្រួសារចូលរួមប៉ុណ្ណោះ។ 

យ៉ាងណាក៏ដោយ ក្នុងប្រអប់ Comment ខាងក្រោមរូបភាពដែលតារាចម្រៀងរូបនេះបានបង្ហោះគឺពោរពេញដោយមតិរិះគន់ជាច្រើន។ អ្នក​គាំទ្រ​មួយ​ចំនួន​សម្ដែង​ការ​ខក​ចិត្ត​ដោយ​ចោទ​ជា​សំណួរ​ថា​ហេតុ​អ្វី​បាន​ជា​នាង​ជ្រើស​រើស​រៀបការ​ជាមួយ Yong Junhyung ដែលធ្លាប់ពាក់ព័ន្ធករណី Burning Sun ជាជាង​ដៃ​គូ​មុន​របស់​នាង Dawn។ អ្នក​ខ្លះ​ទៀត​ថែម​ទាំង​ទន្ទឹង​ចាំ​មើល​ថា​តើ​ទំនាក់​ទំនង​របស់​នាង​​ជាមួយ Junhyung នឹងអាចគង់វង្សយូរដល់កម្រិត​ណា។

យ៉ាង​ណា​មិញ អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​ហាក់​នៅ​តែ​ជា​អ្នក​គាំទ្រ​តារា​កូរ៉េ​រូប​នេះ។ នៅក្នុងផ្នែកបញ្ចេញមតិ ពួកគេបានស្នើឱ្យអ្នក Comment ផ្សេងទៀតបញ្ឈប់ការបញ្ចេញមតិស្អប់ និងគោរពការសម្រេចចិត្តរបស់ HyunA ក្នុងការរៀបការជាមួយ Yong Junhyung ។

ទោះបីជាមានការរិះគន់យ៉ាងណាក៏ដោយ ប៉ុន្តែ HyunA មិនដែលឆ្លើយតបជាសាធារណៈចំពោះការរិះគន់នេះនោះទេ។ ខណៈថ្ងៃរៀបការកាន់តែខិតជិតមកដល់ គូស្នេហ៍មួយគូនេះនៅតែស្ថិតក្រោមការចាប់អារម្មណ៍ ដោយទំនាក់ទំនងរបស់ពួកគេនៅតែបន្តផ្ទុះការជជែកដេញដោលក្នុងចំណោមអ្នកគាំទ្រ និងមហាជន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *