បែកគ្នាមិនបានប៉ុន្មាន! ឥឡូវលេចពាក្យចចាមអារ៉ាម Hyun Ah និង Dawn ត្រូវរូវគ្នាវិញ

ការប្រកាសចែកផ្លូវគ្នារបស់គូស្នេហ៍កូរ៉េល្បីតារាស្រី HyunA និងតារាប្រុស Dawn កាលពីពីរខែមុនពិតជាធ្វើឱ្យមហាជន អ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើល និងខកចិត្តខ្លាំង ព្រោះមិនសមណាគូស្នេហ៍ដែលសមគ្នាបែបនេះត្រូវបែកបាក់គ្នា។ ស្របពេលជាមួយគ្នាដែរ អ្នកគាំទ្រជាច្រើននៅតែសង្ឃឹមថាអ្នកទាំងពីរអាចផ្លាស់ប្ដូរចិត្ត និងត្រូវរូវគ្នាដូចដើមវិញ។

នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣ សារព័ត៌មានកូរ៉េ News1 បានចុះផ្សាយថាគូស្នេហ៍មួយគូនេះបានត្រូវរូវគ្នាវិញហើយបន្ទាប់ពីចែកផ្លូវអស់រយៈពេលពីរខែ។ អ្នកទាំងពីរថែមទាំងបានរៀបចំកាលវិភាគធ្វើការទាំងនៅក្នុងស្រុក និងក្រៅស្រុករួមគ្នាទៀតផង។ ប្រភពដដែលបានឱ្យដឹងទៀតថា អ្នកទាំងពីរថែមទាំងមានថតអ្វីមួយរួមគ្នាទៀត និងធ្វើដំណើរទៅមកជាមួយគ្នា ថែមទាំងមើលថែគ្នាទៅវិញទៅមកដូចដើម។

តែយ៉ាងណាមិញ ឥឡូវនេះមិនទាន់មានការបកស្រាយពីអ្នកពីរឡើយថា ពួកគេពិតជាត្រូវរូវគ្នាវិញពិតប្រាកដ ឬយ៉ាងណាឡើយដូច្នេះមានតែរង់ចាំតាមដានបន្ដទៀតប៉ុណ្ណោះ។ គួរបញ្ជាក់ថា តារាស្រី HyunA និងតារាប្រុស Dawn បានប្រកាសទំនាក់ទំនងជាផ្លូវការនៅឆ្នាំ ២០១៦ បន្ទាប់ពីសេពគប់គ្នាអស់ ៦ ឆ្នាំ​ក៏ប្រកាសបែកគ្នានៅខែ វិចិ្ឆកា ឆ្នាំ ២០២២៕