វិន័យតឹងរ៉ឹងខ្លាំងសម្រាប់អ្នកហ្វឹកហាត់នៅផលិតកម្ម YG ធ្វើឱ្យមហាជនភ្ញាក់ផ្អើល

YG ជាផលិតកម្មធំមួយក្នុងប្រទេសកូរ៉េខាងត្បូង ហើយក៏ជាផលិតកម្មមួយក្នុងក្ដីស្រមៃរបស់យុវវ័យដែលមានបំណងចង់ក្លាយជាតារាខេប៉ុប ដោយសារតែជាទ្រនំរបស់ក្រុមចម្រៀងល្បីៗជំនាន់មុនដូចជា BIGBANG និង 2NE1ដើម។ ជាពិសេស ភាពល្បីល្បាញខ្លាំងរបស់ក្រុមចម្រៀងនារី BLACKPINK កាន់តែធ្វើឱ្យមនុស្សជាច្រើនចង់ក្លាយខ្លួនជាសិល្បៈករប្រចាំផលិតកម្ម YG។  ប៉ុន្ដែផលិតកម្ម YG ត្រូវបានគេចាត់ទុកថាជាកន្លែងហ្វឹកហាត់ដ៏តឹងរ៉ឹងមួយសម្រាប់ក្រុមអ្នកហ្វឹកហាត់ ជាពិសេសបើចង់ចេញជាសមាជិកក្រុមណាមួយក្នុងផលិតកម្មទៀតពិតជាត្រូវមានទេពកោសល្យខ្លាំងមិនងាយរកបាន។

ថ្មីៗ នេះ សមាជិករបស់ក្រុមចម្រៀង Treasure បានទម្លាយពីបទពិសោធន៍របស់ពួកគេកំឡុងពេលនៅជាអ្នកហ្វឹកហាត់។ ការហ្វឹកហាត់ពិតជាមិនមានភាពងាយស្រួលឡើយគឺវាមានភាពតឹងរ៉ឹង និងស្មុគស្មាញជាពិសេសបើជាមនុស្សចូលចិត្តសេរីភាពខ្លាំងអាចនឹងពិបាកក្នុងការហ្វឹកហាត់។ ជាទូទៅអ្នកហ្វឹកហាត់ទាំងអស់ក្នុងផលិតកម្ម YG ត្រូវទៅហាត់ប្រាណរៀងរាល់ម៉ោង ៩ ព្រឹក បន្ទាប់ពីនោះមានការរៀនភាសាបរទេស។

ជាបន្ដបន្ទាប់គឺត្រូវចេញពីថ្នាក់មួយចូលថ្នាក់មួយ មានម៉ោងហ្វឹកហាត់សំឡេង ម៉ោងហ្វឹកហាត់រាំ និងម៉ោងសម្រាប់ហ្វឹកហាត់ជាក្រុម។ ម្នាក់ៗ គឺតែងតែនៅហ្វឹកហាត់ និងរៀនរហូតដល់ម៉ោង ១០ ទៅ ១១ យប់។ បើអ្នកហ្វឹកហាត់ខ្លះមិនសូវរៀនទាន់គេ នឹងត្រូវហ្វឹកហាត់ម្នាក់ឯងបន្ថែមនៅបន្ទប់ពិសេសផ្សេងមួយទៀត។ អ្វីដែលសំខាន់មួយទៀតគឺហាមមានស្នេហាជាដាច់ខាត។

ចំណុចមួយទៀតគឺរបបអាហារ និងការហូបចុក។ រាល់ពេលដែលញ៉ាំអាហារណាមួយអ្នកហ្វឹកហាត់ត្រូវរាយការណ៍ទៅកាន់អ្នកមើលថែពួកគេ។ ខាងផលិតកម្មមានការរៀបចំរបបអាហារឱ្យផងដែរ និងត្រូវហូបរួចរាល់តាមម៉ោងកំណត់ទៀត។

ជាចុងក្រោយសមាជិករបស់ក្រុមចម្រៀង Treasure បានបញ្ជាក់ថា ថ្វីបើមានការហ្វឹកហាត់យ៉ាងតឹងរ៉ឹងខ្លាំងក៏ពិតមែន តែចំណុចពិសេសមួយរបស់អ្នកហ្វឹកហាត់នៅផលិតកម្ម YG គឺគ្មានបំណុលជាប់ខ្លួនទេ។ រាល់ការចំណាយសម្រាប់ការហ្វឹកហាត់ និងអាហារផ្សេងៗ ផលិតកម្មជាអ្នកចេញឱ្យទាំងអស់ និងចាត់ទុកថាជាប្រាក់សម្រាប់បណ្ដុះបណ្ដាលអ្នកមានទេពកោសល្យ។ បើទោះជាមិនបានជាប់ចេញច្រៀងក៏មិនមានបំណុលត្រូវសងទៅផលិតកម្មវិញដែរ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨