ហ៊ិន ច័ន្ទនីរ័ត្ន ទទួលបាច់ផ្កាធំពីបុរសម្នាក់ដែលគេសង្ស័យថាជាម្ចាស់បេះដូង

គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន គេស្រាប់តែប្រទះឃើញរូបភាព ហ៊ិន ច័ន្ទនីរ័ត្ន ត្រកងបាញ់ផ្កាធំមួយ ថតជាមួយបុរសម្នាក់ដែលគេកំពុងសង្ស័យថា ជាម្ចាស់បេះដូងរបស់នាង បន្ទាប់ពីគេបានឃើញរូបភាពចំណាំងប្លាតរបស់បុរសម្នាក់នោះនៅក្នុងកញ្ចក់វ៉ែនតា និងកញ្ចក់តាមហាងទំនើប ពេលដែល នីរ័ត្ន ធ្វើដំណើរកម្សាន្តនៅសហរដ្ឋអាមេរិក កាល​ពី​ពេលថ្មីៗនេះ។

មិនត្រឹមតែចំណាំងប្លាតលើកញ្ចក់វ៉ែនតា និងកញ្ចក់តាមហាងប៉ុណ្ណោះទេ សូម្បីទីតាំងដែលពិធីការនីនេះបានទៅលេង និងថតរូបបង្ហោះ ក៏បុរសម្នាក់នោះមានរូបថតបង្ហោះនៅទីនោះដូចគ្នាផងដែរ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការចាប់ះអារម្មណ៍ជាខ្លាំង ហើយចង់ដឹងថា បុរសម្នាក់នោះត្រូវជាអ្វីជាមួយស្រីស្អាតរូបនេះ? 

ស្រាប់តែពេលនេះ បុរសម្នាក់នេះបង្ហាញខ្លួនជាថ្មីម្តងទៀត ព្រមជាមួយបាច់ផ្កាដ៏ធំដែល នីរ័ត្ន ត្រកងនៅក្នុងដៃក្រោយទទួលបាននូវគ្រឿងឥស្សរិយយស​ ព្រះរាជាណាចក្រកម្ពុជា​ ថ្នាក់​មហាសេរីវឌ្ឍន៍​ ក្នុងពិធីបិទកញ្ចក់កាមេរ៉ាថតខ្សែភាពយន្ត​ភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ធ្វើឱ្យមហាជនកាន់តែសង្ស័យខ្លាំងចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ ស្របពេលដែលគេបានប្រទះឃើញ គណនី IG ផ្លូវការបស់ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះរូបថតកាន់បាច់ផ្កា ភ្ជាប់ជាមួយពាក្យថា Thanks you  និង​ emoji ​បេះដូង​ពណ៌ក្រហម និង emoji បង្ហាញ​ស្នាមថើបទៅកាន់នរណាម្នាក់ក៏មិនដឹង។ តែមានការសន្និដ្ឋានថា ទំនងអាចជាបុរសម្នាក់ក្នុងចំណាំងភ្លាតវ៉ែនតារបស់នាង ដែលគេកំពុងសង្ស័យថាជាម្ចាស់បេះដូង របស់តារាស្រីរូបស្រស់សោភានេះ។

សូមជម្រាបថា ពិធីការនីល្បីឈ្មោះប្រចាំទូរទស្សន៍បាយ័ន និងជាតារាសម្តែងដ៏មានទេពកោសល្យ​ ហ៊ិន ច័ន្ទនីរ័ត្ន មានកិត្តិយសដ៏ធេងជាទីបំផុត​ ទទួលបាននូវគ្រឿងឥស្សរិយយស​ ព្រះរាជាណាចក្រកម្ពុជា​ ថ្នាក់​មហាសេរីវឌ្ឍន៍​ ក្នុងពិធីបិទកញ្ចក់កាមេរ៉ាថតខ្សែភាពយន្ត​ភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែល​បាន​ផ្ដល់​ជូន​មហា​កិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តម​ចំពោះ​ សិល្បករ​ សិល្បការិនី​ ក្រុម​ការងារ​ផលិត​គ្រប់ផ្នែកទាំងអស់ កាលពីរសៀលថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ