លេចមុខកំពូលតារាចម្រៀងស្រីសំនៀងស្រទន់ ហ៊ឹម ស៊ីវន «ពិធីសំពះគ្រូ»

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារា​ចម្រៀង​សំឡេង​ស្រទន់ ហ៊ឹម ស៊ីវន បាន​​លេច​មុខ​ក្នុង​កម្មវិធី «ពិធី​សំពះ​គ្រូ» នៃ​កម្មវិធី​មហោស្រពបុរាណ​ខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧ ដក​ស្រង់​ត្រង់​ឈុត ស្នាព្រះហស្ត និង​សមិទ្ធផល​នៃ​មហា​វីរក្សត្រ​ទាំង ៣ អង្គ» កាលពី​ពេល​ថ្មី​ៗ​នេះ។

ត្បិត​ខកខាន​បង្ហាញ​មុខ​យូរ​ក្នុង​កម្មវិធី​ធំ​ៗ តែ​អ្នក​ស្រី ហ៊ឹម ស៊ីវន មិន​បាន​ខុស​ប្លែក​ពី​មុន​ទេ គឺ​នៅ​បន្ត​ភាព​សមរម្យ និង​ឥរិយាបថ​ថ្លៃថ្នូរ​មិន​ប្រែ។ តារា​ស្រី​ជើង​ចាស់​រូប​នេះ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ បាន​ដក​ឃ្លា​ពី​សិល្បៈ​បន្តិច ដោយ​រវល់​ផ្ដោត​លើ​ការងារ​ជា​ម្ចាស់​ចម្ការ​ទូរេន នៅ​តាម​ខេត្ត​ច្រើន​ជាង។ ទោះ​ជា​មិន​សូវ​បង្ហាញ​វត្តមាន​លើ​ឆាក​តន្រ្តី​ដូច​មុន តែ​ម្ចាស់​បទ «ស្រណោះ​អកយំ» នៅ​បន្ត​ការងារ​ច្រៀង​តាម​កម្មវិធី​ឯកជន​មួយ​ចំនួន​ដូចជា​មង្គលការ ខួប​កំណើត​ដដែល។

អ្នក​ស្រី ហ៊ឹម ស៊ីវន ដែល​មាន​ទេពកោសល្យ​ផ្នែក​សំឡេង ច្រៀង​បាន​គ្រប់​ទម្រង់ ហើយ​ក៏​ជា​រៀមច្បង​ទទួល​បាន​ការ​គោរព​សរសើរ​ពី​សិល្បករ​ជំនាន់​ក្រោយៗ​ជានិច្ច។ ហ៊ឹម ស៊ីវន គឺជា​សិល្បករ​ជើងចាស់​ដែល​មាន​ពាក្យ​ប្រដៅ​ល្អ​ៗ និង​ធ្លាប់​ឲ្យ​​ទូន្មាន​តារា​ពន្លក​ក្រោយ ឲ្យ​ចេះ​ទុក​ដាក់​លុយ​កាក់​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង កុំ​សំញែង​តែ​សម្លៀកបំពាក់ ឬ​សម្ភារៈ​និយម​ពេក។

តារា​ស្រី​វ័យ ៥៤ ឆ្នាំ​រូប​នេះ​ក៏​ជា​មិត្ត និង​ដៃ​គូ​យល់​ចិត្ត​របស់​តារា​ចម្រៀង​ស្រី ម៉េង កែវពេជ្ជតា ផង​ដែរ ហើយ​ជា​ដៃគូ​ច្រៀង​ដ៏​ក្រអួនក្រអៅ​ជាមួយ​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ ជាពិសេស​បទ «ប្រពន្ធ​ដើម» «គូ​កម្ម» «ផ្ដើម​ស្នេហ៍​ជា​ថ្មី» និង​បទ«ក្អែក​ស្លាប​ហង្ស» ព្រម​ទាំង​បទ​ចម្រៀង​ថ្មី​ជា​ច្រើន​ទៀត​កាល​នៅ​ផលិតកម្ម​រស្មី​ហង្សមាស​ដូចជា «ទឹក​ដោះ​​គឺ​ឈាម» «ស្រីណា​មិន​យំ»។

ការ​សម្ដែង​រឿង​​​ «​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​» ដើម្បី​ជា​ចំណែក​ក្នុង​ការ​ជួយ​​ថែ​រក្សា​ លើកស្ទួយសិល្បៈ​បុរាណ​ខ្មែរ​​​​កុំ​ឲ្យ​បាត់​បង់។ ក្នុង​ឱកាស​បាន​ជួប​ជាមួយ​សិល្បករ​រួម​ជំនាន់ ឃើញ​ថា​អ្នកស្រី ហ៊ឹម ស៊ីវន មាន​ទឹកមុខ​ស្រស់​ថ្លា និង​ញញឹមញញែម​ជាប់​រហូត។

​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ ២៩​ ខែ​កញ្ញា​ ខាង​មុខ​​នឹង​មាន​ការ​សម្ដែង​មហោស្រព​សិល្បៈ​បុរាណ​ខ្មែរ​រឿង​ «​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​»​ នៅ​សាល​​មហោស្រព​ កោះ​ពេជ្រ​ ដោយ​​មាន​ការ​សម្ដែង​ជូន ​២ ​ដង​ក្នុង ​១​ថ្ងៃ​​គឺ​នៅ​ម៉ោង​ ៣​ រសៀល ​និង​ម៉ោង​ ៦ ​ល្ងាច​។​​ ដោយ​ឡែក​ សំបុត្រ​ចូល​ទស្សនា​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ ១​ ម៉ឺន​រៀល​ ដល់​ ១០​ ម៉ឺន​រៀល​ដែល​មាន​ចែក​ចេញ​ជា​៖

VIP Zone តម្លៃ ១០ ម៉ឺន​រៀល​

GREEN Zone តម្លៃ ៤ ម៉ឺន​រៀល

BLUE Zone តម្លៃ ២ ម៉ឺន​រៀល

PINK Zoon តម្លៃ ៤ ម៉ឺន​រៀល

សម្រាប់​សំបុត្រ​ផង​ដែរ​ អាច​រក​ទិញ​​បាន​ដោយ​ផ្ទាល់​នៅ​ខាង​មុខ​សាល​មហោស្រព​កោះ​ពេជ្រ​ចាប់​ពី​ម៉ោង ១០៖៣០ ព្រឹក ដល់​ម៉ោង ​៧​យប់​ ឬ​តាម​រយៈ​កម្មវិធី​ LIVE. By Wonderpass៕

រូបភាព៖ កម្មវិធី មហោស្រពបុរាណខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *