អ្នកគាំទ្រខកចិត្ដ ក្រោយទ្រព្យសម្បត្ដិជាង ៤ លានដុល្លារ របស់ Hara ត្រូវផ្ទេរទៅឲ្យម្ដាយដែលបោះបង់នាងចោល!

ការស្លាប់របស់តារាស្រី Hara ដែលជាសមាជិកក្រុមចម្រៀងនារីខេប៉ុបល្បី Kara នៅតែជារឿងសោកសៅមួយសម្រាប់អ្នកគាំទ្រវិស័យខេប៉ុប ជាពិសេស អ្នកគាំទ្រក្រុមចម្រៀងនារីខេប៉ុបជំនាន់ទី ២ តែម្ដង។ ថ្មីៗ នេះ មហាជន និងអ្នកគាំទ្រជាច្រើន បានសម្ដែងការខកចិត្ដ ដោយសារតែទ្រព្យសម្បត្ដិជាង ៤ លានដុល្លាររបស់តារាស្រីរូបនេះត្រូវបានផ្ទេរទៅឲ្យម្ដាយបង្កើតរបស់នាង។

ក្នុងឆ្នាំ ២០១៩ តារាស្រី Hara មានទ្រព្យសម្បតិ្ដច្រើនជាង ១០ លានដុល្លារអាមេរិក។ ដើមឡើយ ទ្រព្យសម្បត្ដិរបស់នាងត្រូវផ្ដល់ទៅកាន់ឳពុក និងបងប្រុសរបស់នាងជាអ្នកថែរក្សា ប៉ុន្ដែស្រាប់តែម្ដាយរបស់នាង បានបង្ហាញខ្លួន និងមកប្ដឹងទាមទារយកទ្រព្យសម្បត្ដិទាំងនោះ ៥០ ភាគរយ។ នៅពេលតារាស្រី Hara លាចាកលោក រូបនាងមិនបានធ្វើបណ្ដាំមរតកឡើយ ជាហេតុធ្វើឲ្យម្ដាយបង្កើតរបស់នាងមានសិទ្ធិ ក្នុងការដាក់ពាក្យបណ្ដឹងប្ដឹងយកទ្រព្យសម្បត្ដិរបស់នាង។ ម្ដាយបង្កើតរបស់ Hara ត្រូវបានរាយការណ៍ថា បានបោះបង់កូនទាំងអស់ចោល មិនមើលថែរក្សា និងរត់បាត់ខ្លួនអស់រយៈពេលជាង ៩ ឆ្នាំ។

ហេតុផល បែបនេះធ្វើឲ្យបងប្រុសបង្កើតរបស់ Hara លោក Goo Ho In បានដាក់ពាក្យស្នើសុំឲ្យមានច្បាប់ Hara ដែលច្បាប់នេះ នឹងធ្វើឲ្យឳពុកម្ដាយ ឬអាណាព្យាបាលទាំងឡាយណា មិនមានទទួលខុសត្រូវលើកូន បោះបង់កូនចោល ឬប្រើប្រាស់អំពើហិង្សា គ្មានសិទ្ធិក្នុងការប្ដឹងទាមទារយកទ្រព្យសម្បត្ដិរបស់កូនឡើយ។ តែទោះយ៉ាងណាក្ដី ច្បាប់នោះមិនទាន់ទទួលស្គាល់ជាផ្លូវការ និងគ្មានប្រសិទ្ធភាព ដោយនៅចុងឆ្នាំ ២០២០ ម្ដាយរបស់តារាស្រី Hara នៅតែទទួលបានទ្រព្យសម្បត្ដិរបស់នាងយកមកក្ដោបក្ដាប់ ៤០ ភាគរយ ដែលគិតជាប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិក។

រហូតដល់ ចុងខែ មេសា ឆ្នាំ ២០២៤ តុលាការធម្មនុញ្ញកូរ៉េបានប្រកាសពីច្បាប់របស់ Hara ថាត្រូវគេទទួលស្គាល់ និងដាក់ឲ្យប្រើ ដូច្នេះសម្រាប់ឳពុកម្ដាយ ឬអាណាព្យាបាលទាំងឡាយណា មិនមានទទួលខុសត្រូវលើកូន គឺគ្មានសិទ្ធិក្នុងការប្ដឹងទាមទារយកទ្រព្យសម្បត្ដិរបស់កូនឡើយ។

មតិជាច្រើនមានការសោកស្ដាយ ដែលច្បាប់នេះអនុម័តឲ្យប្រើប្រាស់យឺតពេល និងបានធ្វើឲ្យម្ដាយចិត្ដខ្មៅរបស់តារាស្រីរូបនេះមានឱកាសយកទ្រព្យសម្បត្ដិរបស់កូនស្រីខ្លួន រហូតដល់ជាង ៤ លានដុល្លារអាមេរិក។ ប៉ុន្ដែចាប់ពីពេលនេះទៅ ច្បាប់នេះនឹងជួយការពារដល់មនុស្សផ្សេងទៀត មិនឲ្យជួបរឿងអភ័ព្វដូចក្រុមគ្រួសាររបស់ Hara ជាពិសេស បងប្រុស និងឳពុករបស់នាង។

គួរបញ្ជាក់ថា តារាស្រី Hara បានស្លាប់នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយសារការធ្វើអត្ដឃាត។ រូបនាងមានជំងឺបាក់ទឹកចិត្ដយ៉ាងធ្ងន់ធ្ងរជាហេតុធ្វើឲ្យនាងដាច់ចិត្ដ ជ្រើសយកផ្លូវបញ្ចប់ជីវិត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ