បទ «បុប្ផាអង្គរ» ផ្ទុះខ្លាំង ជី ដេវីដ ស្រាប់តែប្រកាសថា ចង់ចេញបទញាក់មួយទៀត

កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ តារាចម្រៀងរ៉េបកម្ពស់ 1.88cm ទើបទម្លាក់បទចម្រៀងថ្មីមួយបទចំណងជើងថា បុប្ផាអង្គរ (សង្រ្កាន្តកម្ពុជា ២០២៣ ) ស្តាប់ទៅសប្បាយៗរំសាយអារម្មណ៍ តែក៏លាយឡំចង្វាក់ Hip Hop ផងដែរ។ 

បទថ្មីនេះត្រូវចិត្តអ្នកគាំទ្រលោកស្តូកតែម្តង ព្រោះចង្វាក់ភ្លេង អត្ថន័យ ពិសេសដាក់រួមបញ្ចូលគ្នារវាងទម្រង់សិល្បៈបុរាណ និងសម័យ ស្តាប់ទៅពិតជាប្លែកអារម្មណ៍ ទាញចិត្តអ្នកគាំទ្រឱ្យចូលទៅបញ្ចេញមតិយោបល់ផ្សេងៗ ក្នុងនោះមានទាំងការលើកសរសើរ និងការទទូចចង់ឱ្យតារាចម្រៀងនេះទម្លាក់បទថ្មីៗបន្ថែមទៀត។

មានការលើកឡើងថា បទ «បុប្ផាអង្គរ» អាចផ្ទុះខ្លាំងជាងនេះទៀត ប្រសិនតារារ៉េបរូបនេះ ផលិតចេញជាវីដេអូ MV មានសាច់រឿង និងទេសភាពស្អាតៗ ព្រោះកន្លងមកវីដេអូ MV ចម្រៀងដែលលោកថតប្រកបដោយគុណភាព មើលទៅត្រជាក់ភ្នែកតែម្តង។ ខណៈបទ «បុប្ផាអង្គរ» កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា ប៉ាប៉ារូបនេះ ស្រាប់តែប្រកាសឱ្យអ្នកគាំទ្រដឹងតាមរយៈ Comment ថា  បើសិនជាពេលវេលាអាចដកឃ្លាបាន លោកនឹងទម្លាក់បទញាក់មួយបទនៅប៉ុន្មានថ្ងៃខាងមុខនេះ។

គ្រាន់តែឃើញ ជី ដេវីដ Comment បែបនេះភ្លាម អ្នកគាំទ្រលោកជាច្រើនបានចូលរួមទទូចសុំឱ្យលោកចេញបទញាក់ទាំងនោះឱ្យបានឆាប់ៗ ហើយខ្លះទៀតសុំឱ្យលោកចេះបទ «រាំញីកែងជើង» ជា Version ថ្មី ថែមទៀតផង។ ប៉ុន្តែ ពេលនេះគេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយនោះឡើយ ចំពោះការចង់ឱ្យចេញបទ «រាំញីកែងជើង» Version ថ្មី។

ក្រៅពីទម្លាក់បទចម្រៀងថ្មីៗទុកឱ្យហ្វេនស្តាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរហើយនោះ គូស្នេហ៍ តារាចម្រៀងយេៗ ទេព បូព្រឹក្ស ក៏បានកំពុងត្រៀមរៀបចំការប្រគំតន្រ្តីខ្នាតអន្តរជាតិនឹងការធ្វើជាម្ចាស់ផ្ទះដំបូងបំផុតក្នុងទំព័រថ្មីនៃយុគសម័យតន្រ្តី FFF ASEAN PARTY BY STING នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣  នៅសណ្ឋាគាររកាំបូឌីយ៉ាណា ចាប់ពីម៉ោងបួនរសៀលតទៅ។  ការប្រគំតន្រ្តីខ្នាតអន្តរជាតិនេះ នឹងមានការចូលរួមពីសិល្បករអន្តរជាតិជាច្រើនរូបមកពីបណ្តាប្រទេសចំនួនបួននៃតំបន់អាស៊ាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម