តារាចម្រៀងរ៉េប ជី ដេវីត បានទទួលកាដូជានាឡិកាដៃតម្លៃជាង ២ ម៉ឺនដុល្លារពី Sting ក្នុងឱកាសគម្រប់ខួប ៣ ឆ្នាំដែលម្ចាស់បទ “I’m Bored” បានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈមួយនេះ នាកម្មវិធីជប់លៀងលក្ខណៈ private មួយកាលពីយប់មិញ។

នាឡិកាដៃដែល ដេវីត ទទួលបានពីក្រុមហ៊ុនជាម៉ាក Rolex Pepsi និងមានតម្លៃរហូតទៅដល់ ២៣ ០០០ ដុល្លារ។ ក្នុងឱកាសនោះដែរលោកបានប្រកាសពីគម្រោងថ្មី សម្រាប់ ២០២៣ គឺ Festival លក្ខណៈអន្តរជាតិ ខ្លាំងជាងខនសឺតនាពេលកន្លងមក ហើយតារាចម្រៀងប្រុសរូបសង្ហាថា ជាបទពិសោធន៍ថ្មីតែម្ដងសម្រាប់រូបលោក។ សម្រាប់កាដូដ៏មានតម្លៃដែល Sting ជូនដល់តារាចម្រៀងប្រុសរូបនោះ ជាការអបអរ ដេវីត សម្រេចបានសមិទ្ធផលល្អៗជាមួយក្រុមហ៊ុនរយៈពេល ៣ ឆ្នាំមកនេះ។
នារាត្រីដ៏ពិសេសនោះដែរ ក៏មានការចូលរួមពីសំណាក់គូស្នេហ៍លោក ទេព បូព្រឹក្ស ព្រមទាំងតារាសម្ដែង ចម្រៀងជាមិត្តភ័ក្ដិជិតស្និទ្ធ និងអ្នកគាំទ្រមួយចំនួនរបស់ ជី ដេវីត ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កាដូមួយនោះ គឺសាមីខ្លួនមិនបានដឹងជាមុនឡើយ ដោយក្រុមហ៊ុនបានរៀបចំជាការសម្ងាត់ និងពញ្ញាក់អារម្មណ៍លោក និងអ្នកមកចូលរួមផ្ទាល់។
ងួន ចាន់ដេវីត គឺជាតារាប្រុសមួយរូបដែលស្រឡាញ់នាឡិកា ហើយជារឿយៗលោកបានបង្ហាញអ្នកគាំទ្រឲ្យដឹងពេលទិញរបស់មានតម្លៃមួយនេះ។ ក្នុងនោះដែរ ម្ចាស់បទ “How About Now ” ក៏ជា BA របស់ប្រេននាឡិកាមួយដែរ៕

រូបភាព៖ Sting Cambodia




















































Account
Security
Favourite Content