ពីរឿងរ៉ាវស្នេហាក្មេងស្រី ១៧ ឆ្នាំ ​ឈានដល់ការប្រគំតន្ត្រីជុំវិញពិភពលោករបស់ Olivia Rodrigo 

តារាចម្រៀងសញ្ជាតិអាមេរិក​កាំងដ៏​ស្រស់​ស្អាត Olivia Rodrigo ទទួលបានជោគជ័យក្នុងវិស័យចម្រៀង ជាមួយនឹងអត្ថន័យដ៏ស៊ីជម្រៅរបស់អាល់ប៊ុមទាំង ២។

ត្រឡប់ទៅកាលពីខែមករា ឆ្នាំ២០២១ នេះប្រហែលជាថ្ងៃដំបូងដែលអ្នកនិយមស្ដាប់ចម្រៀងអង់គ្លេសជាច្រើនរូប​​​ ចាប់ផ្ដើមស្គាល់តារាចម្រៀងស្រីថ្មី​​ Olivia Rodrigo ជាលើកដំបូងតាមរយៈបទ ​​ Drivers License។​​ បទចម្រៀងដែលទទួលបានការចូលទស្សនារហូតដល់ទៅ​​ ៥៤៦ លានដងមួយនេះ​ បាននាំយកប្រជាប្រិយភាពមហាសាលមកឱ្យសិល្បករថ្មីថ្មោង​​ក្នុងពេលត្រឹម ១ យប់​ ដោយគ្រានោះបទ​ Drivers License​ បានជាប់ចំណាត់ថ្នាក់នៅលើវេទិកាជាច្រើនយ៉ាងឆាប់រហ័ស។​

រំលងមកមិនប៉ុន្មាន​ខែ ពោលគឺនៅក្នុងខែឧសភា អតីតតារាសម្ដែងរបស់​​ Disney រូបនេះបានបញ្ចេញអាល់ប៊ុម SOUR ដែលជា​អាល់ប៊ុមចម្រៀងដំបូងបង្អស់របស់នាង​​ នៅក្នុងវ័យត្រឹម ១៨ ឆ្នាំតែប៉ុណ្ណោះ។​​ តាមរយៈបទចម្រៀងរៀបរាប់ពីបទពិសោធន៍ស្នេហា​តែងឡើងនៅក្នុងបន្ទប់គេង​ Olivia Rodrigo បានដណ្ដើមយកពានរង្វាន់រហូតដល់ទៅ ៣ ពី​ Grammy Award​ រួមមាន Best Pop Solo Performance, Best New Artist​ និង Best Pop Vocal Album។​ 

តាមរយៈនេះ ពិភពលោកបានបែរចំណាប់អារម្មណ៍មកកាន់តារាចម្រៀងទើបតែរះរូបនេះ​ ដោយហេតុថាស្នាដៃដំបូងរបស់នាងហាក់ទទួលបានជោគជ័យលើសពីការរំពឹងទុក​ រហូតដល់ Olivia ​អាចធ្វើកម្មវិធីប្រគំតន្ត្រីជុំវិញពិភពលោក “SOUR World Tour” និងលក់សំបុត្រអស់ក្នុងរយៈពេលដ៏ខ្លី។ ភាពជោគជ័យនេះនៅតែបន្តសម្រាប់អាល់ប៊ុមទី២​ “GUTS” ដោយការប្រគំតន្ត្រី​ “GUTS World Tour”​ នៅតែមានអ្នកគាំទ្រតាម​​ទិញសំបុត្រ បើទោះបីជាបានបន្ថែមចំនួនការសម្ដែងហើយក៏ដោយ។ 

SOUR

ចាប់ផ្ដើមនិពន្ធនៅអាយុ ១៧ ឆ្នាំ​ SOUR ជាអាល់ប៊ុមចម្រៀងដែលបានបម្លែងភាពឈឺចាប់នៃជីវិតស្នេហាលើកដំបូងរបស់ Olivia Rodrigo។ អ្វីដែលធ្វើឱ្យនាងមានមោទកភាពបំផុតសម្រាប់ឈុត​ក្នុង​បទ​ចម្រៀងនោះ គឺសមត្ថភាពដែលនាងអាចសម្ដែង​ចេញពីអារម្មណ៍ដែលមិនងាយនឹងបង្ហាញចេញមក ហើយសង្គមតែងគិតថាវារឿងអាក្រក់ ដូចជាការបង្ហាញ​អារម្មណ៍ខឹងសម្បា ច្រណែន និងអន់ចិត្តជាដើម។ ក៏ប៉ុន្តែសម្រាប់តារាចម្រៀងរូបនេះវិញ នាងមានទស្សនៈថា វាគ្រាន់តែជាអារម្មណ៍ធម្មតាមួយដែលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា។ 

SOUR ជាតំណាងនៃអារម្មណ៍ជូរចត់ដែលកើតឡើងនៅក្នុងទំនាក់ទំនង​ អារម្មណ៍ដែលក្មេងស្រីម្នាក់មិនអាចប្រាប់នរណាបាន និងជីវិតដែលចាប់ផ្ដើមប្រែប្រួលនៅពេលដឹងក្ដី។ ជារួម អាល់ប៊ុមចម្រៀងមួយនេះ​ គឺជារឿងរ៉ាវផ្ទាល់ខ្លួនដែលបានកើតឡើងចំពោះក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ ដោយមានទាំងការឈឺចាប់ និងការរកឃើញអ្វីថ្មីៗ នោះ​គឺ Olivia Rodrigo។ 

GUTS 

អាល់ប៊ុមដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០២៣ មួយនេះ​ ជាអាល់ប៊ុមទី ២ របស់​ Olivia។​ តួអង្គនៅក្នុងភាពយន្តតន្រ្តី​ «High School Musical: The Musical: The Series»​​ រូបនេះ បានរៀបរាប់ថា GUTS ជាពាក្យដែលនាងបានគិតដល់ជាយូរណាស់មកហើយ ពោលគឺតាំងតែពីពេលដែលនាងធ្វើអាល់ប៊ុមទី ១មកម៉្លេះ។ 

តាមរយៈបទសម្ភាសន៍ជាមួយនឹង Apple Music នាងគិតថា Guts ជាពាក្យដែលគួរឱ្យចាប់អារម្មណ៍មួយ ​ដោយសារតែលក្ខណៈពិសេសនៃពាក្យនេះ។​ ពាក្យថា Guts មួយម៉ាត់តែងប្រែប្រួលអត្ថន័យរបស់ខ្លួនទៅតាមបរិបទ​ពេល​ប្រើប្រាស់ពាក្យនេះ។ ជាក់ស្ដែង Olivia ពន្យល់ថា៖ “ខ្ញុំគ្រាន់តែគិតថា វាជាពាក្យដែលគួរឱ្យចាប់អារម្មណ៍។ មនុស្សប្រើវានៅក្នុងបរិបទប្លែកៗជាច្រើនដូចជា Spill your guts​ (ប្រាប់ពីរឿងរឿងរ៉ាវរបស់អ្នកឱ្យអស់មក) ឬ Hate your guts​ (ស្អប់អ្នកជាទីបំផុត)។ ពេលខ្លះវាមានន័យថាភាពក្លាហាន ប៉ុន្តែពេលខ្លះវាក៏មានន័យ​​អ្វី​ផ្សេង ឬ​ដូចជាឃ្លា listen to your gut (ជឿទៅលើការយល់ឃើញដំបូងរបស់អ្នក)ជាដើម។ ទាំងនេះ ​ជា​អ្វីដែលខ្ញុំនឹកឃើញដោយ​ចៃដន្យនៅពេល​នោះ”។

មិនត្រឹមតែពីរោះ តែបទចម្រៀងទាំង ២ អាល់ប៊ុម របស់តារាស្រីវ័យ ២១ ឆ្នាំរូបនេះ​ ពេញប្រៀបទៅដោយអត្ថន័យស៊ីជម្រៅដែលអ្នកគាំទ្រអាចនឹងមិនដឹងពីប្រវត្តិរបស់វា តែប្រាកដជាទទួលបានអារម្មណ៍ដែលសិល្បកររូបនេះចង់បង្ហាញជាក់ជាមិនខាន។ បន្ថែមពីនេះទៀត សមត្ថភាពដែល​ Olivia Rodrigo​ មាន​ បាននាំយកតារាស្រីរូបនេះឱ្យក្លាយជាតារាជួរមុខរបស់ពិភពលោកដោយមិនអាចប្រកែកបាន បើទោះបីជានាងទើបតែចាប់ផ្ដើមអាជីពនេះត្រឹមពេលមិនប៉ុន្មានឆ្នាំក៏ពិតមែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *