អតីតអ្នកហ្វឹកហាត់ YG ៥ រូបដែលពេលនេះក្លាយជាគ្រាប់ពេជ្ររបស់ HYBE

Trainee ឬតារាហ្វឹកហាត់របស់ K-pop សុទ្ធតែឆ្លងកាត់ការបណ្តុះបណ្តាលជាច្រើនឆ្នាំ មុនអាចបង្ហាញខ្លួនក្នុងទីផ្សារដែលមានបរិយាកាសប្រកួតប្រជែងខ្ពស់។ ខណៈអ្នកខ្លះអាចចាប់ផ្ដើមបង្ហាញមុខដំបូងជាមួយក្រុមហ៊ុនដែលពួកគេបានហ្វឹកហាត់ ប៉ុន្តែក៏មានអ្នកខ្លះទៀតដែរដែលត្រូវផ្លាស់ប្តូរទៅភ្នាក់ងារថ្មីក្រោមហេតុផលផ្សេងៗ។

សម្រាប់ HYBE និង YG Entertainment ដែលជាភ្នាក់ងារ ២ក្នុងចំណោមបងធំទាំង ៤ នៃឧស្សហកម្មខេប៉ុបគឺសុទ្ធតែត្រូវបានគេស្គាល់សម្រាប់ប្រព័ន្ធហ្វឹកហាត់យ៉ាងម៉ត់ចត់ ជាពិសេស YG Entertainment បានផលិតតារាហ្វឹកហាត់ល្អៗជាច្រើននាក់ ដោយមាន Trainee ខ្លះបានក្លាយជាសមាជិកសំខាន់ៗនៃក្រុមចម្រៀងស្ថិតក្រោមក្រុមហ៊ុនផ្សេងទៀត រួមទាំង HYBE ផងដែរ។ តួយ៉ាងដូចជាតារាទាំង ៥រូបនេះ៖

១. Lee Seoyeon ក្រុម fromis_9

Lee Seoyeon តារារ៉េបប្រចាំក្រុម fromis_9 បានចំណាយពេលជាងប្រាំពីរឆ្នាំជាអ្នកហ្វឹកហាត់។ កំលុងពេលនៅ YG Entertainment នាងទទួលបានប្រជាប្រិយភាពក្នុងនាមជាសមាជិកនៃក្រុម “Future 2NE1” ដែលត្រៀម debut ដោយបានហ្វឹកហាត់ពីឆ្នាំ ២០១០ ដល់ ២០១៧។ ក្នុងនោះ YG បានបង្ហាញពីជំនាញរបស់នាងនៅក្នុងវីដេអូ YouTube ហើយនាងថែមទាំងបានបង្ហាញខ្លួននៅក្នុង MV “Knock Out” របស់ GD&TOP ផងដែរ។

២. Danielle ក្រុម NewJeans

Danielle សមាជិកពេញនិយមមកពីក្រុម NewJeans ដែលល្បីល្បាញយ៉ាងឆាប់រហ័សនៅពេលបង្ហាញខ្លួនដំបូង ក៏មានប្រវត្តិហ្វឹកហាត់នៅក្រោម YG Entertainment ដូចគ្នា។ អ្នកចម្រៀង និងនិពន្ធទំនុកច្រៀងសញ្ជាតិកូរ៉េ-អូស្ត្រាលីដ៏មានទេពកោសល្យរូបនេះបានហ្វឹកហាត់នៅក្រោម YGE ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ហើយក្រោយមកបានផ្លាស់ទៅ ADOR ជាកន្លែងដែលនាងបានបង្ហាញខ្លួននៅឆ្នាំ ២០២២។

៣. Myung Jaehyun ក្រុម BOYNEXTDOOR

តារារ៉េប និងជាប្រធានក្រុមចម្រៀងប្រុសថ្មី BOYNEXTDOOR Myung Jaehyun មានប្រវត្តិជាអ្នកហ្វឹកហាត់នៅក្រោម YG Entertainment ពីឆ្នាំ ២០១៦ ដល់ ២០២១។ លោកមានភាពស្និទ្ធស្នាលជាមួយសមាជិកក្រុម TREASURE ហើយធ្លាប់ហ្វឹកហាត់ជាមួយពួកគេទៀតផង។ ក្រោយមកលោកបានចូលរួមជាមួយផលិតកម្មរបស់ Zico គឺ KOZ Entertainment ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រោម HYBE ។

៤. Park Minju ក្រុម ILIT

ILLIT ក្រុមនារីកំពុងរះថ្មីដែលត្រូវបានបង្កើតឡើងតាមរយៈកម្មវិធី ‘R U NEXT?’ គឺស្ថិតនៅក្រោម Belift Lab ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រោម HYBE។ ក្នុងនោះសមាជិកសំខាន់ម្នាក់ក្នុងក្រុមគឺ Park Minju បានទទួលការបណ្តុះបណ្តាលពីផលិតកម្ម YG Entertainment ពីឆ្នាំ ២០១៩ ដល់ ២០២១ ហើយត្រូវបានគេដឹងថាមានភាពស្និទ្ធស្នាលជាមួយក្រុមនារីថ្មីថ្មោងរបស់ YG គឺ BABYMONSTER ។

៥. Han Jihoon ក្រុម TWS

Han Jihoon មកពីក្រុមបុរសថ្មី TWS ក្រោម Pledis Entertainment ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតរបស់ HYBE ទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ក្នុងនាមជាអ្នកហ្វឹកហាត់ក្នុងក្រុម Trainee A ។ លោកមានប្រវត្តិ​ហ្វឹកហាត់គួរឱ្យកត់សម្គាល់នៅក្រោមភ្នាក់ងារល្បីដូចជា JYP Entertainment, BigHit Music និង YG Entertainment  និងបានហ្វឹកហាត់នៅក្រោម YG ពីឆ្នាំ ២០១៧ ដល់ ២០១៩ ។

ឃើញថាអតីតអ្នកហ្វឹកហាត់ YG ជាច្រើនបានប្រែក្លាយជាគ្រាប់ពេជ្រថ្មីរបស់ HYBE ដែលម្នាក់ៗសុទ្ធតែមានទេពកោសល្យ និងបទពិសោធន៍រៀងៗខ្លួន ទើបអាចទទួលបានជោគជ័យក្នុងបរិយាកាសថ្មី។ ក្នុងចំណោមពួកគេ តើម្នាក់ណាជា idol ដែលអ្នកចូលចិត្ត?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *