កាលពីខែ មករា ឆ្នាំ ២០២២ អតីតសមាជិកក្រុមចម្រៀង Bigbang លោក Seungri ត្រូវបានតុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូងសម្រេចដាក់ទោសឱ្យជាប់គុករយៈពេល ១ ឆ្នាំកន្លះ ឬ ១៨ ខែ។ ខណៈពេលនេះយោងតាមប្រភពព័ត៌មាន Sport Chosun ការបានបញ្ជាក់ថា លោកជិតត្រូវបានគេដោះលែងឱ្យមានសេរីភាពឆាប់ៗ នេះគឺនៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣។
មែនទែនទៅ ដំណឹងមួយនេះពិតជាធ្វើឱ្យមហាជន និងអ្នកលេងបណ្ដាញសង្គមហាក់មានការភ្ញាក់ផ្អើលខ្លាំង ដោយសារទោសកំហុសដែលលោកបានប្រព្រឹត្ត និងការដាក់ទោសហាក់មិនស៊ីគ្នា។ ស្របពេលជាមួយគ្នា ក៏មានមហាជនជាច្រើនលើកឡើងថា លោកមិនគួរបង្ហាញខ្លួនសាជាថ្មីម្ដងទៀតក្នុងសិល្បៈឡើយ ព្រោះវាជាគំរូមិនល្អសម្រាប់តារាជំនាន់ក្រោយៗ។
ដោយឡែកបើក្រឡេកមកមើលពីជីវិតសិល្បៈរបស់ម្ចាស់បទ «(1, 2, 3!» វិញគឺរលាយអស់សឹងទាំងស្រុងត្រូវចាកចេញពីក្រុម អស់ការងារធ្វើ និងបាត់បង់ប្រាក់ចំណូលជាច្រើន។ បើទោះជាជាប់ពន្ធនាគារខ្លីជាងការរំពឹងទុក តែលោកមានសង្ឃឹមតិចតួចណាស់ដែលអាចត្រឡប់ចូលមកសិល្បៈវិញ។
គួរបញ្ជាក់ តារាប្រុស Seungri ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដល់ទៅ ៩ ករណីក្នុងនោះមានដូចជា ការស្វែងរកនារីៗឱ្យបម្រើផ្លូវភេទខុសច្បាប់ លួចថតវីដេអូអាសអាភាស ការកេងបន្លំ ការគំរាម ការលេងល្បែងខុសច្បាប់ ការរំលោភបំពាន ចែកចាយវីដេអូអាសអាភាស និងផ្សេងៗទៀត៕





















































Account
Security
Favourite Content