សិល្បករ-សិល្បការិនីបង្ហាញចំណូលចិត្ត និងអត្ថប្រយោជន៍នៃការបរិភោគបន្លែ

ពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ «វេទិកាកេសរជាតិលើកទី៣» និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ចីរភាព បានកំពុងត្រៀមរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងផ្សារទំនើប​ Aeon1 រាជធានីភ្នំពេញ។ ខណៈពិព័រណ៍កេសរកូល កាន់តែខិតជិតដល់ សិល្បករ-សិល្បការិនីល្បីៗជាច្រើនរូប បានបង្ហាញចំណូលចិត្ត និងអត្ថប្រយោជន៍នៃការបរិភោគបន្លែផ្សេងៗគ្នាយ៉ាងដូច្នេះថា៖ 

លោក ថមមី៖ «ចង់ជម្រាបជូនបងប្អូនថា ទាក់ទងមួយបន្លែបងប្អូនគ្រប់គ្នាគួរតែញ៉ាំឱ្យបានទៀងទាត់ ព្រោះបន្លែសម្បូរដោយវីតាមីនច្រើន ជួយដល់សារពាង្គកាយរបស់យើង ពិសេសដេញជាតិពុលចេញមក ហើយមានបន្លែមួយចំនួនជំនួយដល់ភ្នែក ប្រព័ន្ធខួរក្បាល។ ដូចជាការ៉ុតគឺជួយដល់ភ្នែក បន្លែបៃតងជួយឱ្យសារព្រាងកាយយើងមានសុខភាពល្អបណ្តេញជាតិពុល អ្វីដែលពិសេសជួយគាំទ្រដល់បន្លែខ្មែរយើង ព្រោះឥឡូវវិស័យកសិកម្មគឺជាការចាំបាច់។ អ៊ីចឹង បើយើងជួយគាំទ្រដល់វិស័យកសិកម្មដូចជាបន្លែរបស់យើង វាស្មើនិងយើងចូលរួមចំណែកកសាងប្រទេសយើងឱ្យរីកចម្រើនផងដែរ។ ខ្ញុំសុំណែនាំបងប្អូនឱ្យញ៉ាំបន្លែឱ្យបានច្រើន ជៀសវាងប្រភេទខ្លាញ់ និងសាច់ច្រើនពេក ហើយមួយទៀតបើជៀសបានក៏ជៀសទៅប្រភេទអាហារដែលនាំចូលពីក្រៅប្រទេសច្រើនពេក ញ៉ាំរបស់ក្នុងស្រុកយើងច្រើនល្អ!»។

កញ្ញា ពេជ្រ ចរណៃ៖ «សម្រាប់ខ្ញុំគឺចូលចិត្តញ៉ាំបន្លែខ្លាំងមែនទែន ដោយសារទី១ខ្ញុំជាអ្នកលេងកីឡាស្រាប់ ហើយខ្ញុំឆេកមើលទៅលើសាច់ និងប្រភេទបន្លែណាខ្លះដែលជួយដល់សុខភាព។ មែនទែនទៅឱ្យតែប្រភេទបន្លែគឺជួយដល់សុខភាពយើងច្រើនមែនទែន ហើយសម្រាប់ខ្ញុំគិតថា បងប្អូនទាំងអស់គ្នាគួរតែទទួលទាន និងបរិភោគបន្លែឱ្យបានច្រើន»។

តារា Tik Tok ធុងប៉េត្រូ៖ «បើបងប្អូនចូលចិត្តហូបសាច់ហើយអត់ហូបបន្លែ គឺដឹងតែខ្វះវីតាមីនហើយ! បន្លែ គឺវីតាមីនច្រើនមែនទែន បន្លែបៃតងជំនួយដល់សរីរាង្គយើងជាច្រើន និយាយជារួមទៅគឺញ៉ាំបន្លែឱ្យបានច្រើន ព្រោះពេលបងប្អូនញ៉ាំបន្លែគឺវាជ្រាបចូលទៅសរីរាង្គរបស់យើង បង្កើនការចងចាំ និងជួយដល់ភ្នែក។ សម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តញ៉ាំបន្លែទើបខ្ញុំឆ្លាត!»។

កញ្ញា កែវ សុបញ្ញា៖ «ប៉ះចំអ្នកចូលចិត្តញ៉ាំបន្លែតែម្តង! សម្រាប់មតិខ្ញុំ គឺខ្ញុំចង់ឱ្យបងប្អូនយើងគាំទ្រផលិតផលរបស់ខ្មែរ ជាផលិតផលដែលអត់នាំទំនិញចូលពីក្រៅ គឺអ្វីដែលជារបស់ខ្មែរយើងសុទ្ធៗពិតៗតែម្តង។ បើនិយាយពីអត្ថប្រយោជន៍វិញ គឺថែរក្សារាង ថែរក្សាសម្រស់ ហើយមួយទៀតយើងអាចបរិភោគបន្លែផ្លែឈើឱ្យបានច្រើនគឺជួយសុខភាព និងទ្រទ្រង់រាងកាយយើងប្រចាំថ្ងៃផងដែរ»។

លោក ហង្ស សម្បើមស័ក្តិ៖ «និយាយាទៅបន្លែគឺពិតជាសំខាន់ សម្រាប់សុខភាពរបស់យើង ប្រសិនបើយើងធ្វើការជ្រើសរើសបន្លែសម្បូរទៅដោយវីតាមីន ប្រូតេអ៊ីន នៅពេលយើងទទួលទានរៀងរាល់ថ្ងៃគឺធ្វើឱ្យសុខភាពរបស់ទទួលបានរាងកាយរឹងមាំ ព្រោះយើងដឹងស្រាប់ហើយការទទួលទានអាហារគឺយើងចាំបាច់បំផុតត្រូវតែគិត ព្រោះមុខម្ហូបខ្លះសម្បូរទៅដោយសារធាតុខ្លាញ់ និងសារធាតុផ្សេងៗដែលប៉ះពាល់ដល់សុខភាព តែក៏ទទួលស្គាល់ថាវាឆ្ងាញ់ទទួលទានហើយចង់ទទួលទានទៀត។ ប៉ុន្តែយើងត្រូវតែធ្វើការកាត់បន្ថយហើយងាកមកញ៉ាំបន្លែធម្មជាតិឱ្យបានច្រើន។ មួយវិញទៀត ការញ៉ាំបន្លែធម្មជាតិ​ឱ្យបានច្រើនក៏ដូចជាជួយលើកស្ទួយបងប្អូនកសិករបងប្អូនខ្មែរ ដែលគាត់ប្រកបរបរដាំដុះតាមតំបន់ផ្សេងៗ បើយើងមានបន្លែខ្លនឯងតែយើងមិនសូវគាំទ្រ អ៊ីចឹង ពួកគាត់ដាំហើយអត់ដឹងថាយើងទៅចែកចាយនៅកន្លែងណាទេ តែប្រសិនយើងជួយគាំទ្រផលិតផលក្នុងស្រុក មិនថាបន្លែ ឬប្រភេទដំណាំហូបផ្លែផ្សេងៗ គឺនឹងជួយលើកស្ទួយឱ្យកសិករ និងវិស័យដាំដុះនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើន»។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។