ហ្វាហ្វា តបផាំងបែបនេះ ពេលអ្នកគាំទ្រចង់ឱ្យប្រកួតបវរកញ្ញាម្តងទៀត

តារាសម្តែងរូបស្រស់ ហ្វាហ្វា កំពុងត្រូវអ្នកគាំទ្រ និងម្ចាស់ Fan page ជំរុញឱ្យចូលប្រកួតសម្រស់ ឬ Beauty Pageant ខណៈវិស័យនេះកំពុងមានភាពរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងការជំរុញចិត្តស្រីស្រស់នេះឱ្យចូលប្រកួត ក៏គេឃើញមានមតិរិះគន់ខ្លះៗបានកើតឡើងផងដែរ ពាក់ព័ន្ធកម្ពស់ និងការប្រើប្រាស់ភាសា ជាដើម។

ក្រឡេកទៅមើល តួឯកស្រីរឿង «ស្នេហា ល្ងង់+ល្ងង់» វិញ ក៏មិនសំងំំស្ងៀមដែល ដោយនាងបានឆ្លើយតបលើទំព័រហ្វេសប៊ុកផ្លូវការថា «អរគុណ ខ្ញុំធ្លាប់ទៅប្រគួតដែរហើយ តែក្នុងកម្មវិធី Miss CosmoWorld បានចូល Top8 តែពេលហ្នឹងវិស័យបរវកញ្ញាមិនទាន់មានអ្នកគាំទ្រដូចពេលនេះ ប៉ុនណ្នឹងខ្ញុំមានបទពិសោធន៌ និងបានបំពេញក្តីស្រលាញ់របស់ខ្ញុំគ្រប់គ្រាន់ហើយ អរគុណរាល់ខំមិនទាំងល្អនិងអាក្រក់ តែខ្ញុំដឹងច្បាស់ថាខ្ញុំបែបណាក្នុងវិស័យសិល្បៈនេះ (ស៊ិចស៊ី) ខ្ញុំអោយតម្លៃមនុស្សណាស់ មិនដែលមើលត្រឹមតែការស្លៀកពាក់ទេ ហើយក៏វាយតម្លៃគេ អរគុណហើយក៏សុំទោសបើនិយាយទៅខុសរឺត្រូវ»

យោងតាមអ្វីដែល ហ្វាហ្វា ហៅ ស្រីយី បានបង្ហោះខាងលើអាចបញ្ជាក់ឱ្យដឹងថា នាងគ្មានគម្រោងចូលប្រកួតកម្មវិធី Beauty Pageant ម្តងទៀតទេ ដែលនេះដូចទៅនិងអ្វីដែលនាងធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងកាលពីពេលកន្លងទៅថា នាងគ្មានបំណងចូលរួមប្រកួតកម្មវិធីបវរកញ្ញាទៀតទេ ព្រោះនាងចង់ផ្តោតខ្លាំងលើការសម្តែង និងចង់រៀនសូត្រឱ្យចេះគ្រប់ជំនាញដែលមានក្នុងវិស័យសិល្បៈ។

គួររំលឹកផងដែរថា មកទល់ពេលនេះរយៈពេលជិត៤ឆ្នាំហើយ ដែលតារាស៊ិចស៊ីរូបនេះ ចូលប្រឡូកវិស័យសិល្បៈខ្មែរ។ ហ្វាហ្វា បោះជំហានចូលវិស័យសិល្បៈលើកដំបូងតាមរយៈភ្នាក់ងារឯកជនមួយជ្រើសជា Miss CosmoWorld Cambodia 2018 ដើម្បីចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីមើលឃើញថា កញ្ញាមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពល្អគ្រប់គ្រាន់ក្នុងការចេញទៅប្រកួតមួយនេះ។ ស្រីស្រស់សោភានេះ ជាប់បានតំណែង Top 8 ក្នុងកម្មវិធី Miss CosmoWorld 2018 ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី។ 

ស្រីយី ត្រូវគេចាត់ចូលជាតារាសម្តែងលេចធ្លោម្នាក់ក្នុងចង្កោមសិល្បៈខ្មែរនាពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះនាងថែមមានទីផ្សារខ្ពស់ថែមទៀតផង ដោយទទួលបានការងារច្រើនជាហូរហែរដូចជា ការទទួលថតភាពយន្តរឿងដុំ និងរឿងភាគទូរទស្សន៍។ តារាសម្តែងសាច់សខ្ចីដូចបណ្តូលចេកនេះ លេចមុខស្ទើរគ្រប់តំណែងតួអង្គ មិនថាតួកាចឆ្នាសឆ្នើម តួកម្សត់ទឹកភ្នែករហាម តួមនុស្សឆ្កួត តួស្រីស្អាតឆ្លាតទេ នាងលេងបានគ្រប់ទម្រង់បានយ៉ាងល្អទាំងកាយវិការ ទឹកមុខ និងភាពក្រមិចក្រមើមឱ្យអ្នកមើលចូលតួតាម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយ

ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

មនុស្ស​ទៅ កេរ្តិ៍​ឈ្មោះ​នៅ ដ្បិត​លោក​ស្រី អួង កន់ធួក ឬ សិតា អួង លែង​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​របស់​លោក​ស្រី នៅ​តែ​បន្ត​សាយ​ភាយ​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​

THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់

នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​

Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាត

នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

អាការ​ជំងឺ​រលាក​ស្រោមខួរ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត នាយ ក្រិន ដែល​មាន​ឈ្មោះ​ពិត ទេស សុជន កាន់តែ​ធូរស្រាល និង​ប្រសើរ​ឡើង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាវិន ហ្វីលីព ដែល​បាន​នៅ​ជួយ​មើល​ថែរក្សា នាយ ក្រិន

តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន

រឿងរ៉ាវដ៏គួរឱ្យរំភើបចិត្តមួយរបស់តារាចម្រៀង និងតារាសម្តែង Park Ji Hoon តួឯកប្រុសក្នុងរឿង Weak Heros Class 1&2 កំពុងតែល្បីល្បាញពេញបណ្តាញសង្គម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី