កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ បានកំពុងបើកទទួលពាក្យប្រកួតរដូវកាលថ្មី ដើម្បីស្វែងរកជើងខ្លាំង មកកាន់កាប់ពានរដូវកាលទី៣ នាពេលឆាប់ៗខាងមុខ។
មិនយូរប៉ុន្មានក្រោយស្ថាប័នប្រកាសបើកទទួលពាក្យ ពិធីករ និងជាតារាចម្រៀង ទីង តុង ស្រាប់តែបង្ហើបតម្រុយចង់ដាក់ពាក្យប្រឡងចម្រៀង ដោយលោកបានបង្ហោះលើគណនីផ្លូវការថា «គាំទ្រទេ បើលើកនេះទីងតុងចុះឈ្មោះប្រលងចំរៀង? បងប្អូន ត្រូវការកម្លាំងចិត្តខ្លាំងៗ»។ មិនបង្អង់យូរ អ្នកគាំទ្រជាច្រើនបានចេញមុខគាំទ្រជំរុញ និងលើកទឹកតារាចម្រៀងដ៏មានទេពកោសល្យនេះព្រោងព្រាតតែម្តង។
គួររំលឹកថា តារាចម្រៀង ទីង តុង ឬគ្រប់គ្នាស្គាល់ថា Ting Tong- និមិត្ត ជាសិល្បករវ័យក្មេងម្នាក់ពោរពេញដោយសមត្ថភាពលើផ្នែកចម្រៀងប្រពៃណី និងសម័យ ថែមទាំងមានទេពកោសល្យច្រៀងភ្លេងការបានយ៉ាងពីរោះរណ្តំទៀតផង ហើយថ្មីៗនេះលោកក៏ទើបវិវត្តន៍ខ្លួនជាពិធីករលើកញ្ចក់ទូរទស្សន៍តាមគន្លងរបស់ម្តាយផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏ប៉ិនប្រសព្វលើការសម្តែងភាពយន្តផងដែរ។ គេជឿជាក់ថា តារាចម្រៀងសំឡេងក្រអួនក្រអៅរូបនេះ នឹងធ្វើបានល្អប្រសិនលោកសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែង ព្រោះសមត្ថភាព និងទេពកោល្យសិល្បៈពីកំណើតរបស់លោក៕


























Account
Security
Favourite Content