បុរសម្នាក់រងអំពើហិង្សាផ្លូវកាយ ក្រោយសុំថតរូបជាមួយនឹង Jessi

កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លង​ទៅ មាន​បុរសម្នាក់ដែលបានអះអាងថា ខ្លួនជាអ្នកគាំទ្ររបស់តារាចម្រៀង និងរ៉េប Jessi បានទទួលគ្រោះថ្នាក់ដោយការវាយតប់ ក្រោយពីបានសុំតារាស្រីរូបនេះថតរូប។

Screenshot

យោងតាមការរាយកាណ៍របស់សារព័ត៌មាន JTBC ជនរងគ្រោះដែលមានវ័យត្រឹម ១៨ឆ្នាំរូបនេះបានរាយការណ៍ទៅប៉ូលីសថា ខ្លួនបានជួបនឹងតារាកូរ៉េសញ្ជាតិអាមេរិកកាំងរូបនេះនៅផ្លូវតូចមួយក្នុងតំបន់ Apgujeong ទីក្រុងសេអ៊ូល ហើយខ្លួនបានចូលទៅរកតារាក្នុងដួងចិត្តដើម្បីសុំថតរូប តែត្រូវបាននាងធ្វើការបដិសេដ និងសុំទោសសម្រាប់រឿងនេះ។

យ៉ាងណាមិញ ហេតុការណ៍នេះមិនបានបញ្ជាប់ត្រឹមនេះទេ ដោយបន្ទាប់ពីនោះ ស្រាប់តែមានបុរសម្នាក់ទៀត ដើរចូលមកវាយមុខ និងទាត់ធាក់ខ្លួនទៀតផង។ វីដេអូពីកាមេរ៉ាសុវត្ថិភាពនៅទីនោះបានបង្ហាញថា Jessi និងមិត្តនាងក៏ព្យាយាមបញ្ឈប់ហេតុការណ៍នេះដែរ តែមិនយូរប៉ុន្មានពួកគេក៏បានដកថយចេញទៅវិញ។

នៅថ្ងៃតែមួយនោះ ម្ដាយរបស់ជនរងគ្រោះក៏បានទៅរកដំណោះស្រាយនៅឯផលិតកម្មរបស់តារាស្រីវ័យ​ ៣៦ ឆ្នាំរូបនេះដែរ តែគាត់បែរជាបានទទួលដំណឹងថា​ អ្នកបង្កហេតុមិនបានជាប់ពាក់ព័ន្ធអ្វីនឹងនាងទេ តែគេជាអ្នកស្គាល់គ្នាជាមួយនឹងផលិតករដែលជិតស្និទ្ធនឹងតារារូបនេះទៅវិញ។

រំលងទៅ ១០ថ្ងៃ ជនរងគ្រោះមិនបានទទួលដំណោះស្រាយ និងដំណឹងអ្វីទាំងអស់ពីសំណាក់ប៉ូលិស និងផលិតកម្មរបស់ Jessi។​ ទើបខ្លួនសម្រេចចិត្តទៅប៉ុស្តិ៍ប៉ូលិសម្ដងទៀត តែសមត្ថកិច្ចបានត្រឹមប្រាប់ថា ពួកគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណជនដៃដល់បាននៅឡើយ។

ដោយឡែក កាលពីថ្ងៃទី១២ ខែតុលាកន្លងមក ម្ចាស់បទ «Zoom» រូបនេះបានចេញមុខឆ្លើយតបនឹងបញ្ហាខាងលើតាមរយៈគណនី Instagram របស់ខ្លួន។ នាងបានទទួលស្គាល់ថា នាងពិតជាបានប្រកែកក្នុងការថតរូបជាមួយនឹងអ្នកគាំទ្ររូបនេះ​ ២ដង ដោយលើកហេតុថលថា យប់ជ្រៅពេក។

ទាក់ទងនឹងអំពើហិង្សា Jessi រៀបរាប់ថា៖ “នៅពេលនោះ អ្នកនៅជិតខ្ញុំ ដែលខ្ញុំទើបតែបានជួបជាលើកដំបូងនៅយប់នោះ ស្រាប់តែចូលមកវាយអ្នកគាំទ្រ។ ដោយហេតុថា ខ្ញុំតក់ស្លុតនឹងហេតុការណ៍​កើតឡើងភ្លាមៗពេក ខ្ញុំមិនបានបង្ហាញការព្រួយកង្វល់របស់ខ្ញុំសម្រាប់អ្នកគាំទ្ររូបនោះឡើយ”។

តារា​ស្រីវ័យ ៣៥ ឆ្នាំ​បាន​បន្ត​ទៀត​ថា “ខ្ញុំសូមសម្ដែងការសុំទោសដល់ជនរងគ្រោះ សម្រាប់រឿងរ៉ាវដែលអយុត្តិធម៌មួយនេះ។ ក្រោយហេតុការណ៍នេះកើតឡើង ក្រុមហ៊ុន និងខ្ញុំបានទាក់ទងទៅម្ដាយរបស់ជនរងគ្រោះ ហើយបច្ចុប្បន្នយើងកំពុងធ្វើការស្រាវជ្រាវរកជនល្មើស ដើម្បីចេញមុខមកទទួលកំហុស ផ្ដល់សំណង និងប្រឈមមុខនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់តាមករណីជាក់ស្ដែង” នាងបន្តដូច្នេះ។

មុននឹងបញ្ចប់សំណេររបស់ខ្លួន Jessi បានអំពាវនាវដល់សាធារណជនថា សូមកុំទទួលព័ត៌មាន និងជឿស្លុងទៅតែម្ខាង លើការរាយការណ៍ដែលស្ថិតនៅក្នុងការសង្ស័យនៅឡើយ៕

Screenshot


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប



Leave a Reply

Your email address will not be published.Required fields are marked *