បង្ហាញប្រាក់ខែគ្រូបង្ហាត់ក្បាច់រាំក្រុម EXO ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់ៗគ្នា

Kasper ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ថា​ជាគ្រូបង្ហាត់ក្បាច់​រាំ​របស់ EXO បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើលក្រោយ​បង្ហាញ​ពី​ចំណូល​ប្រចាំ​ខែ​របស់​ខ្លួន។ ព័ត៌មានលម្អិតនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់លោកបានធ្វើឱ្យមានការរំជើបរំជួលក្នុងចំណោមអ្នកគាំទ្រ K-Pop ដែលបង្ហាញថាឧស្សាហកម្មនេះអាចផ្ដល់ប្រាក់ចំណូលខ្ពស់កម្រិតប៉ុណ្ណាសម្រាប់អ្នកមានទេពកោសល្យពិតៗ។

រំឭកទៅកាលជាច្រើនឆ្នាំមុន Kasper ត្រូវបានចុះឈ្មោះជាអ្នកហ្វឹកហាត់ម្នាក់ ខណៈកំពុងដេញតាមក្ដីសុបិនធ្វើជាតារា K-Pop ។ ទោះជាយ៉ាងណា បច្ចុប្បន្នឈ្មោះរបស់គេស្ថិតនៅកំពូលៗនៃបញ្ជីគ្រូបង្ហាត់ក្បាច់រាំដែលត្រូវបានគេសរសើរថាជាអ្នករចនាក្បាច់រាំដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងឧស្សាហកម្មនេះ។

ក្បាច់រាំប្រកបដោយភាពច្នៃប្រឌិតរបស់លោកសម្រាប់ក្រុមលំដាប់ Top ដូចជា EXO, Stray Kids, និង SHINee គឺជាបេះដូងនៃការសម្តែងដ៏ល្បីជាច្រើន ដែលធ្វើឱ្យលោកទទួលបានកេរ្តិ៍ឈ្មោះជាអ្នកបង្កើតក្បាច់រាំឈានមុខគេរបស់ប្រទេសកូរ៉េ។

ទោះយ៉ាងណា វិថីអាជីពរបស់ Kasper មិនតែងតែអស្ចារ្យនោះទេ ដោយបន្ទាប់ពីចំណាយពេលប្រាំពីរឆ្នាំដ៏លំបាកក្នុងនាមជាអ្នកហ្វឹកហាត់ ចុងក្រោយលោកក៏បានបោះបង់ក្តីសុបិនធ្វើជាតារាខេប៉ុប ហើយបានងាកទៅរកអាជីពបង្កើតក្បាច់រាំវិញ។

ពេលផ្លាស់ប្ដូរទៅវិស័យរាំដំបូងលោកបានប្រាក់ចំណូលតិចតួចប៉ុណ្ណោះ ដោយប្រាក់ខែដំបូងដែលលោកទទួលបានគឺប្រមាណ ១៥០ដុល្លារ។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ Kasper អាចរកចំណូលបានប្រមាណ ៥៤ ៧០០ដុល្លារក្នុងមួយខែ ពោលគឺច្រើនជាងប្រាក់ខែដំបូងរបស់លោក ៣៥ដង។

ទោះយ៉ាងណា សិល្បករ​ក្បាច់​រាំ​រូប​នេះ​ទទួល​ស្គាល់​ថា​ប្រាក់​ខែ​នេះ​គឺ​អាស្រ័យ​លើ​ភាពរវល់នៃការងាររបស់លោកដែរ។ លោកចែករំលែកថា ឆ្នាំ២០២៣នេះត្រូវបានចាត់ទុកថាជារយៈពេលរវល់បំផុតនៃអាជីពរបស់លោក ខណៈមានតារាជាច្រើនក្រុមត្រូវ Comeback។

ក្បាច់រាំច្នៃប្រឌិតប្លែកៗរបស់ Kasper បានក្លាយទៅជាធាតុផ្សំដ៏សំខាន់របស់ K-Pop ដោយធ្វើឱ្យឆាកតន្ត្រីកាន់តែមានចែងចាំងជាមួយនឹងក្បាច់រាំដ៏មានឥទ្ធិពល ប៉ុន្តែមានភាពស្និទ្ធស្នាល។ ស្នាដៃរបស់លោកមិនត្រឹមតែត្រូវបានគោរពដោយតារាដែលលោកបានបង្ហាត់រាំនោះទេ ប៉ុន្តែអ្នកគាំទ្រទូទាំងពិភពលោកក៏ទទួលស្គាល់ដែរ។ តួយ៉ាង ស្នាដៃថ្មីៗចុងក្រោយរបស់លោកមានដូចជាបទ “Cream Soda” របស់ EXO, ​បទ “Hard” របស់ SHINee, បទ “Killer” របស់ KEY, បទ “Pull Up” របស់ VIVIZ និងបទ “Pandora” របស់ MAVE ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម