ក្រោយទទួលដំណឹងតារាសម្ដែង អេង វ៉ាណង ឈឺធ្ងន់សិល្បកររួមអាជីពស្រុះគ្នាជួយបន្តិចម្នាក់ៗ

បន្ទាប់ពី​ទទួល​បាន​ដំណឹង​អាក្រក់​ថា​តារា​សម្ដែង​ស្រី អេង វ៉ាណង ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​មហារីក​ដំណាក់កាល​ទី២ និង​ខ្វះខាត​ក្នុង​ការ​ព្យាបាល មិត្ត​រួម​អាជីព​ជាច្រើន​បាន​ស្រុះស្រួល​គ្នា​ជួយ​ដល់​អ្នក​ម្ដាយ​កូន​៣ រូប​នោះ​ម្នាក់​បន្តិច​ៗ ដោយ​ផ្ដើម​ចេញ​ពី​កំពូល​តារា​ប្រុស​ប្រចាំ​ប្រទេស​ ទេព រិន្ទដារ៉ូ។

រូបមុនពេលព្យាបាល

ប្ដូរ​ពី​រូប​ឆោមស្រស់​ស្អាត សម្បុរ​ភ្លឺ ថ្លា ទៅជា​ស្លេក​ស្លាំង និង​បាត់បង់​សក់​អស់​នោះ អេង វ៉ាណង មើល​ទៅ​ស្រងូតស្រងាត់​ណាស់ ទាំង​ព្រួយ​ពី​ខ្លួន​ឯង និង​បារម្ភ​ពី​កូន​តូច​ៗ។ ២ ថ្ងៃ​មក​នេះ​មាន​អ្នក​សិល្បៈ និង​សារព័ត៌មាន​ជាច្រើន​ជួយ​ផ្សព្វផ្សាយ​ពី​ស្ថានភាព​ជំងឺ ព្រម​ទាំង​ជួយ​សម្រួល​ដល់​ខ្វះខាត​បាន​ខ្លះ ធ្វើឲ្យ​អ្នកនាង​មាន​កម្លាំង​ចិត្ត និង​ផុស​អរគុណ​សប្បុរសជន មិត្ត​រួម​អាជីព​។

អ្នកនាង អេង វ៉ាណង បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បាន​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​ជាង​មួយ​ឆ្នាំ​ហើយ និង​ដឹង​ថា​ជា​ប្រភេទ​សាច់​កាច ធ្វើ​ទុក្ខ​ត្រឹម​ ៥-៦ ខែ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​នាង​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​មហារីក​សុដន់​ដំណាក់កាល​ទី ២ ជិត​ចូល​ដល់​​ដំណាក់កាល​ ៣ ហើយ​វេជ្ជបណ្ឌិត​ប្រទេស​​ថៃ​ តម្រូវ​ឲ្យ​ចាក់​គីមី​ ចំនួន ១៦ លើក​ ដែល​ក្នុង​​មួយ​លើក​ ត្រូវ​ចាយ​អស់​ខ្ទង់ ៨០០ ដុល្លារ​ ។

រូបបច្ចុប្បន្នកំពុងព្យាបាល

តារា​ស្រី​វ័យ ៣៧ ឆ្នាំ​រូប​នេះ​​ធ្លាប់​បាន​វះកាត់​រួច​ម្ដង​មក​ហើយ​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក តែ​ដុះ​ឡើង​វិញ។ តែ​ទើប​ចាក់​គីមី​សាស្ត្រ​បាន​ ២ ដង​ប៉ុណ្ណោះ ព្រោះ​មិន​មាន​ថវិកា​គ្រប់គ្រាន់ បូក​រួម​មិន​បាន​ធ្វើការ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ទៀត ទើប​បណ្ដាល​ឲ្យ​​កើត​ជំងឺ​បាក់​ទឹក​​ចិត្ត​មួយ​ថែម​ទៀត។

សម្រាប់​អ្នក​ធ្លាប់​រួម​ការងារ​ជាមួយ​អ្នក​មេម៉ាយ​កូន ៣ រូប​នេះ បាន​បញ្ជាក់​ថា វ៉ាណង ជា​បុគ្គល​មាន​ចរិត​ស្លូតបូត បើ​ទោះ​ជា​មាន​ផលិតករ​ខ្លះ​ជំពាក់​ប្រាក់​ឈ្នួល​ថត ក៏​អ្នកនាង​មិន​ហ៊ាន​ទារ ឬ​ស្ដី​ថា​ឲ្យ​គេ​ដែរ។ ម្យ៉ាង​ទៀត​បើ​ទោះ​ជា​មាន​ជំងឺ​ធ្ងន់​យ៉ាង​នេះ​ក្ដី ក៏​ស្រ្តី​វ័យ​ជិត ៤០ ឆ្នាំ​រូប​នោះ​មិន​បាន​ទម្លាយ​ឲ្យ​នរណា​ដឹង​ឡើយ ហើយ​ខំ​បំពេញ​ការងារ​រួចរាល់​អស់ ទើប​ដក​ឃ្លា​ទៅ​ព្យាបាល។ ព្រោះ​តែ​អត្តចរិត​ល្អ ទើប​ទទួល​បាន​ការ​អាណិត​ស្រឡាញ់ សន្ដោស ពី​អ្នក​រួម​ការងារ និង​មហាជន​ច្រើន​ជា​បន្តបន្ទាប់។

​​មហាជន​ស្លុត​ចិត្ត​នៅ​ពេល​ដឹង​ថា អេង វ៉ាណង មាន​កូន​ ៣ ដែល​កូនប្រុស​ច្បង​ទើប​មាន​វ័យ ១៤ ឆ្នាំ​ប៉ុណ្ណោះ និង​ម្ដាយ​ចាស់​ជរា​ត្រូវ​មើល​ថែរក្សា​ទៀត​ផង​នោះ។ មក​ទល់​ពេល​នេះ​ទាំង​មហាជន និង​មិត្ត​រួម​អាជីព​បាន​បន្ត​ជួយ​ទោះ​តិច​ក្ដី​ច្រើន​ក្ដី តាម​លទ្ធភាព​រៀង​ៗ​ខ្លួន។ មិន​ត្រឹម​ជួយ​ជា​ថវិកា អ្នក​ខ្លះ​ក៏​បាន​ជូនពរ​ឲ្យ​ឆាប់​ជា​សះស្បើយ និង​ឆាប់​វិល​ទៅ​រក​​ការងារ​ដែល​ធ្លាប់​បំពេញ​ឡើង​វិញ ព្រោះ​មាន​មនុស្ស​ជាច្រើន​កំពុង​រង់ចាំ​ការ​សម្ដែង​បន្ត​ទៀត៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ