មិនខ្វល់ពាក្យរិះគន់ ឌួង ហ្សូរីដា បង្ហាញអារម្មណ៍រំភើប ពេលធ្វើ MC កម្មវិធី Miss Planet International

ដូចប្រិយមិត្តបានដឹងហើយថា កម្មវិធីប្រកួត Miss Planet International 2023 បានបញ្ចប់ការប្រកួតទៅហើយកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ ដោយម្ចាស់មកុដបានទៅលើ Maria Luisa Abaño Varela បវរកញ្ញាមកពីប្រទេសហ្វីលីពីន។

ទោះបីការប្រកួតបានបញ្ចប់ទៅហើយក្តី តែមហាជននៅតែមិនអស់ចិត្ត និងបន្តធ្វើការរិះគន់យ៉ាងចាស់ដៃលើ ពិធីការនី ឌួង ហ្សូរីដា ថានាងមិនសមធ្វើជាពិធីការិនីក្នុងកម្មវិធីបវរកញ្ញាទេ មិនតែប៉ុណ្ណោះ នាងថែមទាំងនិយាយកាត់មុខពិធីការិនីជនជាតិហ្វីលីពីនទាំងពាក់កណ្តាលទីទៀតផង។

ក្រោយឃើញបែបនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបញ្ចេញមតិយោបល់ផ្សេងៗគ្នា ក្នុងន័យរិះគន់យ៉ាងខ្លាំងក្លាលើពិធីការនីជើងចាស់រូបនេះ និងបានលើកឡើងថា នាងមិនស័ក្ដិសមធ្វើជាពិធីការិនីកម្មវិធីប្រកួតប្រជែងសម្រស់នោះឡើយ ព្រោះ Beauty Pageant មិនមែនកម្មវិធី Concert នោះឡើយ។

ក្រឡេកមកពិធីការិនី ឌួង ហ្សូរីដា វិញនោះ នាងហាក់គ្មានប្រតិកម្មអ្វីចំពោះការរិះគន់ទាំងនោះឡើយ ផ្ទុយទៅវិញនាងបែរជាបង្ហាញអារម្មណ៍រំភើប ដែលបានធ្វើការតបស្នងគុណប្រទេសកំណើតទៅវិញ។ ឌួង ហ្សូរីដា បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «អ្វីដែលខ្ញុំសប្បាយចិត្តនោះគឺខ្ញុំបានធ្វើការងារតបស្នងសងគុណប្រទេសកំណើតរបស់ខ្ញុំវិញ ដោយយកបេះដូង និង ការបរិច្ចាគពេលវេលា សំលៀកបំពាក់ផ្ទាល់ខ្លួន ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធ៌ម ទេសចរណ៍ និង បរិស្ថាន ពីប្រទេសកម្ពុជាអោយកូនខ្មែរជំនាន់ក្រោយបានយល់ដឹងពីវប្បធ៌មនៃការចែករំលែក ជួយគ្នា និង គាំទ្រនូវអ្វីជាស្នាដៃកូនខ្មែរអ្នករៀបចំ និង បង្កើតឡើង ពីកម្មវិធី Miss Planet International ដែលមានស្ថាបនឹកជាអ្នកបង្កើតកម្មវិធីនេះជាជនជាតិខ្មែរ ផ្សព្វផ្សាយទៅកាន់ពិភពលោក។អរគុណគណៈធិបតី ភ្ញៀវកិត្តយស នៃកម្មវិធី Miss Planet International 2023 បានចូលរួមបរិច្ចាគ និង ឧបត្ថម្ភជាបន្តបន្ទាប់មកកម្មវិធីតាមរយៈការអំពាវនាវរបស់អ្នករៀបចំកម្មវិធី តាមរយៈនាងខ្ញុំជាពិធីការនីអរគុណនូវទឹកចិត្តប្អូនៗរាប់ពាន់នាក់ដែលជា Fan ទៅចូលរួមគាំទ្ររហូតដល់ចប់ហើយ ចូលរួមបរិច្ចាគកម្មវិធីជាបន្តបន្ទាប់ទៀត 1$ មិនច្រើនទេ តែនេះជាទឹកចិត្តខ្មែរ ជួយខ្មែរ ខ្មែរ ស្រឡាញ់ ខ្មែរ ខ្មែរ គាំទ្រ អ្វីជាស្នាដៃខ្មែរជាពិសេសសូមអរគុណបណ្តាលក្រុមហ៊ុនចូលរួមឧបត្ថម្ភ និង ក្រុមការងាររៀបចំដោយស្មគ្រ័ចិត្តជួយគ្រប់ផ្នែកទាំងអស់មានតែពាក្យថាអរគុណចំពោះអ្នកទាំងអស់គ្នាដែលជាខ្មែរ មានបេះដូងខ្មែរ ស្រឡាញ់ជាតិខ្មែរអរគុណសន្តិភាព»។

ការបង្ហោះយ៉ាងដូច្នេះរបស់ពិធីការនីរូបនេះ មិនបានជួយឱ្យកំហឹងមហាជនថមថយនោះឡើយ ផ្ទុយទៅវិញមហាជននៅតែបន្តការរិះគន់លើពិធីការិនីរូបនេះតាមរយៈការ Comment ផ្សេងៗលើបណ្តាញសង្គមហ្វេសប៊ុក និងកម្មវិធី Tik Tok៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត