អាយុសាមក្រាស់មិនទាន់រៀបការ សមាជិក Girls’ Generation ត្រូវមហាជនព្រួយបារម្ភជំនួស តែក៏មានការឆ្លើយតបវិញក្ដៅគគុក

ការពិភាក្សាមួយលើសហគមន៍អនឡាញបានក្លាយជាប្រធានបទក្តៅគគុកពាក់ព័ន្ធសមាជិកក្រុម Girls’ Generation ដែលឥឡូវនេះមួយចំនួនបានឈានចូលដល់វ័យសាមក្រាស់ ប៉ុន្តែពួកគេទាំងអស់នៅតែមិនទាន់រៀបការ។

ប្រធានបទនេះទទួលបានការចាប់អារម្មណ៍ នៅពេលដែលអ្នកលេងអ៊ីនធឺណិតម្នាក់បានចែករំលែករូបថត Screenshot ពីសំណេរមួយដែលបានបង្កប់ខ្លឹមសារដូចខាងក្រោម៖

“សមាជិកក្រុម Girls’ Generation ប្រាកដជានឹងសោកស្តាយដែលមិនបានរៀបការ។ កើតក្នុងឆ្នាំ ១៩៨៩ ឥឡូវនេះពួកគេមានអាយុ ៣៦ ឆ្នាំ ហើយវាស្ទើរតែយឺតពេលក្នុងការមានកូន។ ឥឡូវនេះ ពួកគេមិនមានកាលវិភាគណែនច្រើនទៀតទេ ដូច្នេះវានឹងប្រសើរជាង បើអាចចាប់ផ្តើមជំពូកទីពីរនៃជីវិតដោយការមានកូន និងផ្តោតលើតួនាទីជាឪពុកម្តាយ។ ឥឡូនេះ ពួកគេហាក់កំពុងរីករាយនឹងការធ្វើដំណើរកម្សាន្ត និងញ៉ាំអាហារឆ្ងាញ់ៗ ដោយសារតែពួកគេមានលុយច្រើន ប៉ុន្តែនៅពេលដែលពួកគេមានអាយុ ៤០ ឆ្នាំ តើពួកគេនឹងមិនស្តាយក្រោយទេ? មែនហើយដល់ពេលនោះ ដោយសារពួកគេមានលុយច្រើនហើយ ពួកគេអាចនឹងរៀបការជាមួយបុរសសាមញ្ញម្នាក់ដែលមិនសូវមានលុយក៏បាន ហើយរស់នៅជាប្តីប្រពន្ធដែលគ្មានកូន ហើយទោះបីជាមានកូននឹងពិបាកដែរ”។

យ៉ាងណាមិញ សំណេរមួយនេះទទួលបានប្រតិកម្មតបតយ៉ាងខ្លាំងដោយអ្នកលេងអ៊ីនធឺណិតជាច្រើនបានរិះគន់ថានេះជាគំនិតហួសសម័យ។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានប្រកែកថា អាពាហ៍ពិពាហ៍ និងភាពជាឪពុកម្តាយគឺជាជម្រើសផ្ទាល់ខ្លួន ហើយសម្ពាធសង្គមក្នុងការអនុវត្តតួនាទីបែបប្រពៃណីនោះគឺមិនអាចយកជាគោលបានទៀតទេនៅក្នុងសតវត្សទី ២១ ។ ពួកគេបានបញ្ចេញមតិផ្សេងៗដូចជា៖

“ហេតុអ្វីបានជាអ្នកសន្មតថាមនុស្សគ្រប់គ្នាចង់មានកូន និងរៀបការ? តើអ្នកមិនអាចទទួលយកបានទេថាមនុស្សមួយចំនួនមានគិតខុសប្លែកពីអ្នកដោយមិនចាំបាចនិយាយថាពួកគេចម្លែក ឬគិតថាពួកគេត្រូវស្ដាយក្រោយ? នេះគ្រាន់តែជាផ្នត់គំនិតហួសសម័យតែប៉ុណ្ណោះ”។

“មិនសមហេតុសមផល”

“មនុស្សដែលគិតបែបនោះប្រាកដជាស្ថិតក្នុងអាយុ ៨០ ឬ ៩០ ហើយ ដែលជារបៀបគិតហួសសម័យ”

“វា​ជា​ជីវិត​របស់​ពួក​គេ ទុក​ឱ្យ​ពួក​គេ​ធ្វើបែប​ពួក​គេ ហើយ​អ្នក​ធ្វើបែប​អ្នកទៅ”

“និយាយមែន កំប្លែងខ្លាំង ស្តាប់ទៅដូចជាអ្នកដែលបញ្ចេញមតិនេះ គឺជាបុរសសាមញ្ញម្នាក់ដែលមិនសូវមានលុយ។ ភ្ញាក់ពីសុបិនរបស់អ្នកទៅ”

“ហេតុ​អ្វី​បាន​ជា​ពួក​គេត្រូវ​រៀបការ​ជាមួយ​បុរស​ធម្មតា​ដែល​ជួប​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ? គ្មាន​ន័យ​អ្វី​សោះ”

“ទោះបីជា Taeyeon មានអាយុលើសពី ១០០ ឆ្នាំក៏ដោយ ក៏នាងមិនចាំបាច់រៀបការដែរ។”

“មានអ្វីត្រូវស្ដាយ​បើពួកគេ​មាន​លុយ​ច្រើន?

“ខ្ញុំគិតថា Jung Kyung Ho (សង្សារ Sooyoung) គឺជាមនុស្សធម្មតាម្នាក់ដែលជួបបញ្ហាផ្នែកហិរញ្ញវត្ថុហើយ lol”

“មនុស្ស​ម្នាក់​នេះ​ត្រូវ​បារម្ភ​ពី​ខ្លួន​ឯង មិន​មែន​អំពី Girls’ Generation ទេ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *