កាលពីថ្មីៗ នេះ តារាស្រីចិនលំដាប់ប្រទេស Dilraba បានប្រកាសពីការកាត់បន្ថយការងារក្នុងសិល្បៈរយៈពេលប្រមាណ ៧ ខែ ដោយសារតែមួយរយៈចុងក្រោយនាងសម្រុកថតរឿង ថតស្ប៉តពាណិជ្ជកម្ម និងឡើងកម្មវិធីនានាច្រើនពេកជាហេតុធ្វើឱ្យមានអារម្មណ៍នឿយហត់ខ្លាំង។
មែនទែនទៅ បន្ទាប់ពីការប្រកាសមិនបានប៉ុន្មានក៏ចាប់ផ្ដើមមានពាក្យចចាមអារ៉ាមជាច្រើនថានាងកំពុងមានផ្ទៃពោះទើបឈប់ពីសិល្បៈដើម្បីទៅសម្ងំបង្កើតកូននៅឯបរទេស ខណៈតារាស្រីវ័យ ៣០ ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញថាឧស្សាហ៍ស្លៀកសម្លៀកបំពាក់រលុងៗ ធំជាងខ្លួន។

ពាក្យចចាមអារ៉ាមមួយនេះបានធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលខ្លាំង និងចង់ដឹងថា តើវាជាការពិតដូចដែលគេបានចោទប្រកាន់តារាស្រី Dilraba មែន ឬយ៉ាងណា?
ទន្ទឹមនេះដែរ ក្រោយពីត្រូវបានគេចោទប្រកាន់ និងក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម Dilraba ក៏បានបង្ហោះរូបភាពបង្ហាញពីរាងតូចស្លីមរបស់នាង និងក្បាលពោះសំប៉ែត ឱ្យមហាជនបានឃើញច្បាស់ថា នាងមិនបានមានផ្ទៃពោះដូចពាក្យចចាមអារ៉ាមលើកឡើងនោះទេ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរបស់នាងក៏បានប្រកាសប្ដឹងដល់អ្នកដែលចែករំលែកព័ត៌មានមិនពិត ឬពាក្យចចាមអារ៉ាមណាមួយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាងផងដែរ។
ជាចុងក្រោយ ក្រុមហ៊ុនរបស់នាងក៏បានសុំចិត្តឱ្យមហាជន និងអ្នកគាំទ្រមានជំនឿមកលើរូបនាង ជាពិសេសកុំជឿនូវពាក្យផ្ដេសផ្ដាសដែលគ្មានពាក្យចចាមអារ៉ាមច្បាស់លាស់ឱ្យសោះ៕























Account
Security
Favourite Content