Diana Flipo មិត្ដជិតស្និទ្ធ Lisa ទ្រាំលែងបានចេញនិយាយបែបនេះ ក្រោយឃើញនាងត្រូវតាមរំខានពេក

Diana Flipo ជាតារាសម្ដែងស្រីថៃកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើន។ នាងត្រូវបានមហាជនជាច្រើនលើកឡើងថា ជាតារាស្រីមានទេពកោសល្យម្នាក់ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតថែមទៀតផង។ ជាមួយគ្នាដែរ Diana Flipo ក៏ត្រូវបានមហាជនជាច្រើនដឹងថា ជាមិត្ដជិតស្និទ្ធម្នាក់របស់ Lisa សមាជិកក្រុមចម្រៀង BLACKPINK ផងដែរ។

ថ្មីៗ នេះ តារាស្រី វ័យ ២៩​ ឆ្នាំរូបនេះ បានរំឭកពី Lisa ក្នុងបទសម្ភាសន៍របស់ខ្លួន។ ជាពិសេស នាងបានសុំចិត្ដដល់អ្នកគាំទ្ររបស់ Lisa កុំឲ្យបង្ហាញសកម្មភាពហួសហេតុខ្លាំងពេក បើទោះជាស្រឡាញ់ចូលចិត្ដ Lisa ប៉ុណ្ណាក៏ដោយ។ Diana Flipo បានលើកឡើងថា៖ សូមអ្នកគាំទ្រ Lisa ទាំងអស់ មេត្ដាគោរពដល់ភាពឯកជនដល់រូបនាងខ្លះផង។ នៅពេលដែលអ្នកគាំទ្រ ប្រទះឃើញ Lisa នៅកន្លែងណាមួយ និងថតរូបបង្ហោះលើបណ្ដាញសង្គម អ្នកគាំទ្រជាច្រើននៅក្បែរនោះចាប់ផ្ដើមបុកប្រជ្រៀតមករកភ្លាមៗ។ សកម្មភាពទាំងអស់នេះ ធ្វើឲ្យ Lisa បាត់បង់ពេលវេលាដែលនាងអាចដើរលេងសប្បាយធម្មតាដូចមនុស្សទូទៅ។ ប្រសិនបើស្រឡាញ់ Lisa គួរតែគោរពដល់នាង។ យ៉ាងហោចណាស់ ចាំ ៣ ម៉ោងបន្ទាប់ពីថតរូប ចាំបង្ហោះលើបណ្ដាញសង្គម។

តារាស្រី Diana Flipo បានបន្ដថា៖ មានម្ដងពេលដែលនាង និង Lisa បានដើរកម្សាន្ដជាមួយគ្នា រូបភាពរបស់ Lisa ត្រូវបានបង្ហោះពាសពេញបណ្ដាញសង្គម។ ហើយពេលវេលាបង្ហោះគឺភ្លាមៗ បន្ទាប់ពីអ្នកគាំទ្របានប្រទះឃើញនាង និង Lisa។ ស្រាប់តែអ្នកគាំទ្រជាច្រើនបានមករង់ចាំកកកុញ ស្ទះដល់អ្នកដំណើរផ្សេងទៀត វាពិតជាផ្ដល់ការលំបាកដល់ Lisa។ នាងយល់ពីទឹកចិត្ដស្រឡាញ់របស់អ្នកគាំទ្រ មានអ្នកគាំទ្រខ្លះក៏ល្អមិនបានបង្កភាពរញ៉េរញ៉ៃ តែក៏មានខ្លះពិបាកក្នុងការគ្រប់គ្រង។

Diana Flipo បានបន្ថែមថា៖ Lisa ពិតជាមានអារម្មណ៍សប្បាយរីករាយនៅពេលដែលនាងបានដើរកម្សាន្ដ និងរស់នៅសាមញ្ញដូចមនុស្សទូទៅ។ នាងពិតជាមានភាពល្បីល្បាញខ្លាំង តែប្ដូរមកវិញនាងបាត់បង់ភាពឯកជនរបស់ខ្លួនស្ទើរគ្មានសល់។ ដូច្នេះទើបរាល់ពេលដែល Lisa ត្រឡប់មកប្រទេស​ ថៃ នាងតែងតែរកកន្លែងដើម្បីនាំ Lisa ដើរកម្សាន្ដ។

គួរបញ្ជាក់ផងដែរ មួយរយៈចុងក្រោយនេះ Lisa ឧស្សាហ៍ចេញដើរកម្សាន្ដជាសាធារណៈ ជាហេតុធ្វើឲ្យរូបភាពរបស់នាងតែងត្រូវគេចែកចាយពាសពេញបណ្ដាញសង្គម និងមានការតាមរំខានពីអ្នកគាំទ្រមួយចំនួន។ ដូច្នេះទើប Diana Flipo ជាមិត្ដជិតស្និទ្ធរបស់ Lisa ទ្រាំមិនបានចេញមុខនិយាយការពារ និងសុំចិត្ដដល់អ្នកគាំទ្រឲ្យគោរព និងផ្ដល់ភាពឯកជនដល់ Lisa៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។