ជា ស្រីនា ជាអ្នកផលិតមាតិកាវ័យក្មេងម្នាក់កំពុងល្បីឈ្មោះបោះសំឡេងក្នុងសង្គមកម្ពុជា។ ជាទូទៅគេរមែងឃើញ ស្រីនា ផលិតវីដេអូថ្មីៗប្លែកៗនិយាយពីនេះពីនោះ ហើយក៏មានវីដេអូបង្រៀនពីការផាត់ និងការប្រើប្រាស់ផលិតផលថែទាំសម្រស់ជាដើម។ ក្រៅពីនោះស្រីស្រស់សោភានេះក៏ទទួល review ផលិតផល និងធ្វើជា BA ឱ្យផលិតផលជាច្រើនផងដែរ។
តួយ៉ាង ថ្មីៗនេះគូដណ្តឹង ហេង វិសាល ទើបត្រូវជ្រើសជា presenter ឱ្យផលិតផលសាប៊ូមួយដោយទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា។ នេះជាការងារថ្មី និងដំបូងសម្រាប់ ស្រីនា ក្នុងការបើកទំព័រដើមឆ្នាំ ២០២៣។
តារាស្រីវ័យក្មេងនេះជឿជាក់ថា ការតេសផលិតផលមុនពេលទទួលការងារប្រម៉ូត គឺជាក្រមសីលធម៌របស់អ្នកប្រូម៉ូតគ្រប់រូប ព្រោះបើមិនតេសសាកល្បងមុនយើងមិនអាចដឹងថាផលិតផលនោះល្អឬអត់ទេ។ ផលិតផលខ្លះវាអាចមិនល្អសម្រាប់យើងតែវាល្អសម្រាប់អ្នកដទៃ ប៉ុន្តែសម្រាប់នាងប្រសិននាងប្រើទៅអត់ត្រូវ នាងសុខចិត្តអត់ទទួលធ្វើការងារនោះតែម្តង។ សម្រាប់ ស្រីនា ក្នុងនាមជាអ្នកធ្វើវីដេអូម្នាក់ អ្វីដែលនាងតាំងចិត្តបានគឺ ផ្តល់ភាពស្មោះត្រង់ និងព្យាយាមចែករំលែកអ្វីដែលល្អហើយពិតទៅកាន់អ្នកទស្សនា។
ក្រឡេកមករឿងរ៉ាវជីវិតឯកជនវិញ Influencer ល្បីឈ្មោះរូបនេះ នៅមិនទាន់ទម្លាយឱ្យដឹងពីគម្រោងរៀបការនោះឡើយ ដោយនាងទុកឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដូចកាលពីនាងភ្ជាប់ពាក្យនោះដែរ។ ម៉្យាង នាងនិងគូដណ្តឹងចូលចិត្តធ្វើរឿងឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ ឆ្នាំថ្មី ២០២៣ ជា ស្រីនា មានការងារត្រូវបំពេញជាច្រើន ហើយក៏មានគម្រោងផលិតវីដេអូថ្មីៗជាច្រើន ដើម្បីចែកជុនអ្នកគាំទ្រផងដែរ៕























Account
Security
Favourite Content