មិននឹកស្មាន! ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ែន ចំរុង មានអាជីវកម្មនៅក្នុងដៃច្រើនបែបនេះ

ពិធីករវោហារ​សព្ទចាក់ទឹកមិនលេច ប៉ែន ចំរុង ហាក់មមាញឹកខ្លាំងជាមួយការងារសិល្បៈ និងជំនួញក្រៅរង្វង់សិល្បៈរបស់លោក។ ជាក់ស្តែង ថ្មីៗនេះលោកបានទម្លាយឱ្យដឹងថា បច្ចុប្បន្នក្រៅពីការងារសិល្បៈ លោកមានជំនួញដល់ទៅ ៣ នៅក្នុងដៃ ដែលជាប្រភពចំណូលបន្ថែម សម្រាប់ក្រុមគ្រួសារ។

ជំនួញទាំង ៣ ដែលពិធីកររូបនេះកំពុងកាន់កាប់មានដូចជា ទី១ លក់ផលិតផលរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ , ទី២ លក់ណែមសង្វាក់មកពីខេត្តបាត់ដំបង និងទី៣ មានបើកក្រុមពិធីការ និងក្រុមតន្រ្តី (entertain) ឈ្មោះថា Chomrong Entertainment Agency។

បើទោះបីជាមានអាជីវកម្មដល់ទៅ ៣ នៅក្នុងដៃដែលត្រូវគ្រប់គ្រង ប៉ុន្តែពិធីកររូបនេះ អះអាងមិនបោះបង់ចោលការងារសិល្បៈទេ ដោយនៅបន្តបម្រើវិស័យនេះដល់ថ្ងៃពុកម៉ែបងប្អូនឈប់គាំទ្រ ទើបតារា​មកពី​ខេត្ត​បាត់ដំបងរូបនេះ​ព្រម​ចាកចេញ តែដរាបណានៅតែមានការគាំទ្រលោកនៅតែក្រាញននៀលក្នុងវិស័យនេះ។

ដោយសារការងារជាពិធីករមានភាពមមាញឹក បូករួមទាំងអាជីវកម្ម​​នានា​ផងនោះ ធ្វើឱ្យ​បុរស​កូន ២ រូប​នោះ​ផ្អាកការសម្តែងមួយរយៈ តែយ៉ាងណាលោកមិនមែនបោះបង់ការសម្តែងទាំងស្រុងឡើយ គ្រាន់តែរយាលដៃយកពេលធ្វើការងារផ្សេងសិន ដោយមិនអាចទទួលសម្តែងច្រើនដូចមុន។ តួយ៉ាង កាលពីឆ្នាំ ២០២១ លោកបានលេចមុខក្នុងភាគយន្តភាគខ្នាតធំមួយរបស់អ្នកស្រី ពាន់ ភួងបុប្ផា ផងដែរ។ តាមការកត់សម្គាល់ស្នាដៃសម្តែងរបស់ ប៉ែន ចំរុង នៅតែល្អ ទោះបីខកខាន​សម្តែងយូរបន្តិចក្តី។ 

គិតត្រឹមឆ្នាំ ២០២២ ពិធីកររូបសង្ហា ប៉ែន ចំរុង ឈានចូលដល់វ័យ ៤០ ឆ្នាំហើយ តែលោកនៅតែរក្សាបានរូបរាងសង្ហាមិនចាញ់សិល្បករជំនាន់ក្រោយប៉ុន្មានទេ។ ចំណែក អាជីពជាពិធីករ​ក៏នៅតែត្រូវប៉ាន់ខ្លាំង ដោយ​ក្តោបបានតំណែងពិធីករឱ្យកម្មវិធីធំៗជាច្រើន មានទាំងកម្មវិធីក្នុងស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីខាងក្រៅ។ តួយ៉ាង ថ្មីៗនេះលោកទទួលបានឱកាសដ៏ធំពីស្ថានីយ៍ទូរទស្សន៍ PNN ក្លាយជាពិធីករតែម្នាក់គត់ក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បីរបស់ថៃ ដែលទើបទិញសិទ្ធិមកផលិតនៅកម្ពុជា ក្រៅពីនេះក៏នៅមានការងារតាមបណ្តាកម្មវិធីប្រគុំតន្រ្តីផ្សេងៗថែមទៀតផង ដែលធ្វើឱ្យពិធីកររូបនេះកាន់តែមមាញឹកខ្លាំងឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត