កាលពីថ្មីៗនេះ Kim Taehyung ឬហៅកាត់ V សមាជិកក្រុមតារាចម្រៀង BTS បានរៀបចំកកម្មវិធី (V)ICNIC ដើម្បីជួបជុំអ្នកគាំទ្រជាលើកដំបូងក្នុងនាមជាសិល្បករទោល នៅទីលាន Peace Amphitheatre នៃសាកលវិទ្យាល័យ Kyunghee ដោយមានអ្នកចូលរួមប្រមាណជាង ១៤០០ នាក់។

បើទោះបីនេះជាកម្មវិធីជួបជុំអ្នកគាំទ្រក្នុងនាមជាសិល្បករទោលរបស់លោកពិតមែន ប៉ុន្តែ V ក៏បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរឡើយជាមួយវត្តមានរបស់ Jimin ដោយភាគច្រើនអ្នកទាំងពីរត្រូវបានគេហៅថាជា soulmate។ អំឡុងពេលនោះ V និង Jimin ក៏បានច្រៀងបទចម្រៀងមានចំណងជើងថា Friends រួមគ្នាផងដែរ។

លើសពីនេះអ្នកទាំងពីរក៏បានជជែកលេង លេងហ្គេមជាមួយ ARMYs ជាពិសេស V បានច្រៀងអបអរថ្ងៃកំណើតរបស់ Jimin ជាមួយអ្នកគាំទ្រទៀតផងដែលនេះត្រូវបានមហាជនចាត់ទុកថាជាពេលវេលាដ៏ស្រស់ស្អាតមួយដែលមិនអាចបំភ្លេចបាននោះទេ។

ចំពោះអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតភ្ញាក់ផ្អើលទៀតនោះគឺ V បានបង្ហើបពីគម្រោងដែលលោក និង Jimin ទាក់ទងនឹងការចូលបម្រើកាតព្វកិច្ចយោធារបស់ពួកគេ។ លោកបាននិយាយនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រថាលោកមានគម្រោងបង្ហាញខ្លួនក្នុងកម្មវិធី Running Man ជាមួយ Jimin មុនពេលអ្នកទាំងពីរចុះឈ្មោះចូលបម្រើយោធាឆាប់ៗក្នុងឆ្នាំនេះ។ ទាក់ទងការចុះឈ្មោះចូលបម្រើយោធានេះ Jimin ក៏ធ្លាប់បាននិយាយឱ្យជាតម្រុយនៅក្នុងការ live ក្នុងឱកាសអបអរថ្ងៃខួបកំណើតរបស់លោកកាលពីថ្ងៃទី ១៣ ថ្មីនេះដែរដោយកុំឱ្យអ្នកគាំទ្រពិបាកចិត្តបើបានឃើញលោកកាត់សក់។

ចំណែកឯកាលបរិច្ឆេទច្បាស់លាស់នៃការចូលបម្រើយោធានឹងត្រូវជូនដំណឹងដោយក្រុមហ៊ុន Big Hit។ ជឿជាក់នេះគឺជាតម្រុយដែលអ្នកគាំទ្រជាច្រើនមិនចង់ឱ្យឮ ប៉ុន្តែនៅតែមិនអាចជៀសផុត។ បើទោះបីជាយ៉ាងណា យើងមានតែពាក្យជូនពរឱ្យអ្នកទាំងពីរមានសុខភាពល្អ និងរស់នៅដោយរីករាយប៉ុណ្ណោះ ៕






























Account
Security
Favourite Content