ថ្មីៗនេះ Jin ដែលជាសមាជិកក្រុម BTS បានទទួលតំណែងដ៏មានកិត្តិយសមួយទៀត គឺជាទូតសុច្ឆន្ទៈទេសចរណ៍នៃទីក្រុងសេអ៊ូល តាមរយៈកេរ្តិ៍ឈ្មោះ និងឥទ្ធិពលជាសាកលរបស់ខ្លួន។

ទំព័រ Visit Seoul របស់ក្រសួងទេសចរណ៍កូរ៉េខាងត្បូងកាលពីថ្ងៃទី ២០ ខែសីហា បានប្រកាសតែងតាំង Jin ជាទូតសុច្ឆន្ទៈទេសចរណ៍កិត្តិយសម្រាប់ទីក្រុងសេអ៊ូល ខណៈការតែងតាំងនេះត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនចូលប្រទេស ដោយសារឥទ្ធិពលលើសពីតន្ត្រីរបស់សមាជិក BTS រូបនេះលើទីផ្សារពិភពលោក។
ក្រោយការប្រកាសតែងតាំងនេះ ARMYs ដែលជាក្រុមអ្នកគាំទ្រ BTS ជាច្រើនបានបង្ហាញភាពសប្បាយរីករាយលើបណ្ដាញសង្គមព្រមជាមួយការលើកឡើងថា Jin ជា “មោទនភាពរបស់កូរ៉េខាងត្បូង”។

ក្នុងនាមជាសមាជិកច្បង BTS, Jin មានប្រជាប្រិយភាពផ្ទាល់ខ្លួនខ្លាំងមិនគួរឱ្យជឿនៅជុំវិញពិភពលោក មិនខុសពីមិត្តរួមក្រុមទាំង ៦ នាក់ទៀតឡើយ។ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធាកាលពីថ្ងៃទី ១២ ខែមិថុនា តារា K-pop រូបនេះបានពង្រឹងសកម្មភាពសិល្បៈរបស់ខ្លួនកាន់តែខ្លាំង ថែមទាំងបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាតារា K-pop ដំបូងគេដែលបានកាន់ភ្លើងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ តំណាងឱ្យប្រទេសរបស់ខ្លួនលើឆាកពិភពលោក។
ចំពោះការងារបច្ចុប្បន្ន តារាវ័យ ៣១ឆ្នាំរូបនេះកំពុងតែមមាញឹកនឹងអាជីពទោលរបស់ខ្លួន ដោយបានត្រលប់មកចូលរួមក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយម Half-Star Hotel in Lost Island របស់ប៉ុស្តិ៍ MBC និងត្រៀមបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ជប៉ុន I Love Everyone’s Zoo ផងដែរ។
ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងចេញអាល់ប៊ុមទោលថ្មីមួយ មុនធ្វើការវិលត្រលប់ជាក្រុមជាមួយ BTS ក្នុងឆ្នាំ២០២៥ នៅពេលមិត្តរួមក្រុមផ្សេងទៀតបញ្ចប់កាតព្វកិច្ចយោធាទាំងអស់គ្នា ៕
























































Account
Security
Favourite Content