Private ជិត១០ ឆ្នាំទម្រាំបានបើកបង្ហាញ សុភ័ក្ត្រ កុសុម៉ា ផុសវីដេអូទើបឃើញច្បាស់ៗថា ខាងប្រុស sweet និងពូកែថ្នមប៉ុណ្ណា!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

គូស្នេហ៍​របស់​តារា​ចម្រៀង សុភ័ក្ត្រ កុសុម៉ា រៀបចំ​កម្មវិធី​សុំរៀបការ​ហើយ​ថ្មីៗ​នេះ​ឯង ដែល​ធ្វើឲ្យ​កក្រើក​បណ្ដាញ​សង្គម​មិន​ទាន់​សាប​ទៀត ទោះ​រំលងទៅជិតមួយសប្ដាហ៍​ហើយ​ក៏​ដោយ។ កន្លង​មក​តារា​ស្រី​កំពូល​សម្ដី​ចាក់ទឹក​មិន​លិច​រូប​នេះ តែង​ត្អូញ​រៀបរាប់​យ៉ាងសោកសៅថា​គ្មាន​សង្សារ ឬ​គ្មាន​ប្រុសណាហ៊ាន​ញ៉ែនាង​សោះ។

ស្រលាញ់​គ្នា​រាប់​ឆ្នាំ ទម្រាំ​តែ​បញ្ចេញ​ឲ្យ​ហ្វេន​ដឹង ដូចនេះ​ហើយ កុសុម៉ា លេង​យ៉ាង​អស់​ដៃ សម្រាប់​រូបភាព និង​វីដេអូ​ផ្អែមល្ហែម​ថត​ទុក​មក​យ៉ាង​យូរ។ សកម្មភាព​លោក ផល្លា ដែល​ជា​គូស្នេហ៍​របស់ តារា​ស្រី​វ័យ ៣០ ឆ្នាំ​រូបនេះ ពិតជា​សុភាព​បុរស​ចំ​តួ ហើយ​ក្រសែភ្នែក​មើល​ទៅ កុសុម៉ា ម្ដង​ៗ​ពោរពេញ​ដោយ​ពន្លឺ។ គូស្នេហ៍​របស់ សុភ័ក្រ កុសុម៉ា បាន​យកចិត្ត​ទុក​ដាក់​សូម្បី​តែ​ការ​ពាក់​ស្បែកជើង ជួយ​ចង់​សក់ ដើរកាន់​ដៃ ជូត​ញើស ជូន​ទៅ​ហាង​សាឡន និង​រឿង​តូច​ៗ​ជាច្រើន ដែល​អាច​យក​ឈ្នះ​ចិត្តនាង​បាន។

មនុស្ស​ប្រុស​ដំបូង​ដែល​តារា​ស្រី​សម្បុរ​​ស្រអែម​ស្រស់​រូប​នេះ​បើក​បង្ហាញ​ជា​សាធារណៈ ក៏​បាន​ធ្វើ​វីដេអូ​និយាយ​ពី​បុគ្គលិកលក្ខណៈ​ធ្វើឲ្យ​លោក​ជាប់​ស្នេហ៍​ជាមួយ កុសុម៉ា។ លោក ផល្លា បាន​ពោល​ថា កុសុម៉ា មាន​ចំណុច​ពិសេស​ៗ​ច្រើន ជា​ហេតុ​លោក​បាក់​ចិត្ត​ស្រលាញ់ ដក​ចិត្ត​មិន​រួច​​សោះ​ឡើយ។

កំលោះ​សង្ហា​សង្សារ​កញ្ញា កុសុមៈ បាន​បង្ហើប​ថា នាង​មនុស្ស​ស្រី​ម្នាក់​ដ៏​រ៉ូមែនទិច និង​ត្រូវ​ការ​យកចិត្តទុកដាក់ ថ្នាក់ថ្នម​បីបម។ នាង​ក៏​ជា​មនុស្ស​ស្រី​ដ៏​គួរឲ្យ​ស្រលាញ់​ម្នាក់ ហើយ​ក៏​ជា​មនុស្ស​និយាយ​ត្រង់​ទៅ​ត្រង់​មក​ផង​ដែរ ពិសេស​គឺ​នាង​តែងតែ​ធ្វើឲ្យ​លោក​សើច​រហូត​ពេល​នៅ​ក្បែរ​គ្នា ហើយ​អ្វី​កាន់តែ​អស្ចារ្យ​សម្រាប់​គូស្នេហ៍​មួយ​គូ​នេះ គឺ​កម្រ​ឈ្លោះ​គ្នា។

ភាព​លេចធ្លោ និង​ពិសេស​បំផុត​របស់ កុសុម៉ា នាង​ជា​មនុស្ស​ស្រី ឆ្លាត ស្អាត ពូកែ រហ័សរហួន ចេះ​បត់បែន ទាំង​ការងារ ការ​គិត ប៉ុន្តែ​ពេល​ខ្លះ​នាង​ក៏​ដូច​ក្មេង​តូច ញ៉ិកញ៉ក់ ក្បាលរឹង​ដែរ។ នេះ​ជា​ការ​រៀបរាប់​ក្នុង​វីដេអូ​ដែល​គូស្នេហ៍ កុសុម៉ា រៀបរាប់។

ការពិត​នៅ​ពីក្រោយ​រូបភាព ឬ​វីដេអូ​ដើរលេង ទៅ​ញ៉ាំ​អាហារ សុទ្ធតែ​មាន​វត្តមាន​បុរស​ម្នាក់​នេះ​ជា​មួយ កុសុម៉ា រហូត គ្រាន់តែ​មិត្តភ័ក្ដិ ក្រុម​ការងារ និង​គ្រួសារ​ថត​មិន​ឲ្យ​ជាប់ បើ​ទោះ​ជា​ថត​ជាប់​ក៏​គ្មាន​អ្នក​ដឹង​ដែរ ដោយសារ​តែ​នាង​មិន​ធ្លាប់​បង្ហើប​ថា​មាន​គូស្នេហ៍​ឡើយ ហើយ​ជា​រឿយៗ​នាង​តែងតែ​លើកឡើង​ថា​ច្រណែន​មិត្តភ័ក្ដិ​ដែល​មាន​គូ​មិន​ឈប់ ទើប​គ្មាន​អ្នក​ចាប់អារម្មណ៍។

គ្រប់​វីដេអូ និង​រូបភាព​ពី​កម្មវិធី proposal របស់​តារា​ចម្រៀង សុភ័ក្ត្រ កុសុម៉ា ទទួល​បាន​ការ​សាទរ​ពី​ហ្វេន​គ្រប់​មជ្ឈដ្ឋាន ហើយ​ក៏​ធ្វើឲ្យ​អ្នក​គាំទ្រ​ខ្លះ​និយាយ​លេង​ថា ច្រណែន​អាយដល​ដែល sweet គ្រប់​ផុស​ទាំងអស់ ក្រោយ​ប្រកាស​លែង​នៅ​លីវ និង​មាន​អ្នក​ខ្លះ​ទៀត​សំណូមពរ​ឲ្យ កុសុម៉ា private ជាមួយ​គូស្នេហ៍​វិញ ព្រោះ​មិន​អាច​ទ្រាំ​នឹង​រូបភាព វីដេអូ​ផ្អែមល្ហែម​អ្នក​មាន​គូ​បាន​ទៀត​ឡើយ ហើយ​កញ្ញា កុសុម៉ា បាន​ឆ្លើយ​តប​ទៅ​វិញ​យ៉ាង​ម៉ឺងម៉ាត់​ថា “តែមនុស្ស កុសុម៉ា តែទៅគឺទៅហើយអត់អាច Private វិញទេ​” ភ្ជាប់​ជាមួយ emoji រូប​សើច​ទៀត​ផង៕

រូបភាព៖ Sopheak Kosoma



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *