ជើងចាស់ប៉ះគ្នាម្ដងទៀត! Bowie Lam និង Monica Chan ចាប់ដៃគ្នាសម្ដែងក្នុងរឿងភាគថ្មីបែបស៊ើបអង្កេតឃាតកម្មរបស់ TVB

ថ្មីៗនេះតារាសម្ដែងជើងចាស់ហុងកុង Bowie Lam និង Monica Chan បានលេចវត្តមាននៅក្នុងរឿងភាគថ្មីបែបស៊ើបអង្កេតរបស់ TVB មានចំណងជើងថា D.I.D. 12 ដែលបានចាក់ផ្សាយកាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅនេះ។

តារាសម្ដែងស្រីវ៏យ ៥៨ ឆ្នាំជួរមុខរបស់ហុងកុងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងរយៈពេល ២ ឆ្នាំបន្ទាប់ពីរឿងទេពអប្សររាត្រី ឬ Night Beauties ដោយសម្ដែងជាតួអង្គ Ding Shao Wan ដែលជាបងស្រីបង្កើតរបស់ Ding Lok Fung ជាមន្ដ្រីប៉ូលីសសម្ដែងដោយតារាប្រុស Bowie Lam​។ នៅក្នុងខ្សែភាពយន្ដ D.I.D. 12 នេះផងដែរអ្នកទាំងពីរបានដើរតួជាបងប្អូនបង្កើតនឹងគ្នាដែលមានភាពស្និទ្ធស្នាល បើទោះបីជាពួកគេរស់នៅទីកន្លែងផ្សេងក៏ដោយ។

យោងតាមគេហទំព័រព័ត៌មានចិន Our Life នៅក្នុងឈុតឆាកដំបូងរបស់តារាស្រី Monica Chan នាងបានលេងព្យាណូជាគូជាមួយតួអង្គប្អូនប្រុសដោយអ្នកទាំងពីរមើលទៅហាក់ដូចជាមានជំនាញយ៉ាងប៉ិនប្រសប់។ ប៉ុន្តែតាមពិតទៅសម្រាប់តារាប្រុស Bowie Lam គឺមិនធ្លាប់មានបទពិសោធន៍ពីមុនជាមួយនឹងការលេងព្យាណូនោះទេ ខណៈពេលដែលតារាស្រី Monica Chan ធ្លាប់មានបទពិសោធន៍បន្ដិចបន្ដួចតាមរយៈការសម្ដែងបទចម្រៀង Accumulated Feelings ជាបទផ្ទាល់ខ្លួនរបស់នាង។ ហេតុនេះហើយដើម្បីឱ្យខ្សែភាពយន្ដចេញមកមានលទ្ធផល ក្រុមការងារភាពយន្ដបានបង្ហើបតារាសម្ដែងទាំងពីររូបនេះបានខិតខំហាត់សមជាមួយគ្នាមុនថត ដោយតារាប្រុសវ័យ ៥៩ ឆ្នាំបានទិញព្យាណូសម្រាប់ហាត់នៅផ្ទះថែមទៀតផង។

គួរឱ្យដឹងផងដែរថា D.I.D. 12 គឺជាខ្សែភាពយន្ដបែបស៊ើបអង្កេតដោយប៉ូលីស ២ នាក់គឺ Hing Hoi សម្ដែងដោយតារាប្រុស Owen Cheung និង Ding Lok Fung សម្ដែងដោយតារាប្រុស Bowie Lam បានរួមដៃគ្នាដើម្បីវែករកមុខឃាតកដោយពួកគេបានរកឃើញថាឃាតកមិនមែនមានតែម្នាក់នោះទេ ប៉ុន្តែជាសម្ព័ន្ធធំនៃក្រុមឃាតកតែម្ដង។ ឃាតកបានប្រើប្រាស់គេហទំព័រអាថ៌កំបាំងចែកចាយពីវិធីប្រល័យជីវិតជនរងគ្រោះយ៉ាងសាហាវឃោឃៅដែលគោលដៅចុងក្រោយរបស់ពួកគេគឺសម្លាប់មនុស្សទាំងអស់នៅក្នុងមួយនេះ។ ដូច្នេះហើយតួឯកទាំងពីរត្រូវប្រណាំងប្រជែងជាមួយពេលវេលាដើម្បីចាប់ជនល្មើសមុនពេលដែលមានជនរងគ្រោះត្រូវគេសម្លាប់កាន់តែច្រើន។ អ្វីដែលមិនរំពឹងទុកគឺប៉ូលីស Ding Lok Fung បានរកឃើញថាបងស្រីរបស់លោកក៏មានជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មទាំងនោះដែរ។ ដូច្នេះលោកមានជម្រើសតែមួយប៉ុណ្ណោះដោយបង្ខំខ្លួនឯងឱ្យជ្រើសរើសរវាងគ្រួសារ និងយុត្តិធម៌៕

ទស្សនាវីដេអូ trailer ខាងក្រោមនេះ៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Leave a Reply

Your email address will not be published. Required fields are marked *