កាលពីមួយរយៈមុនផលិតកម្ម YG បានប្រកាសពីគម្រោងដែលត្រៀមបញ្ចេញចម្រៀងទោលរបស់ Jisoo សមាជិកក្រុមចម្រៀង BLACKPINK ដែលធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង។ ជាពិសេសគ្រប់គ្នាទន្ទឹងរង់ចាំបទចម្រៀងរបស់សមាជិកកូនបងរូបនេះជាយូរមកហើយ។
យោងតាមប្រភពព័ត៌មានកូរ៉េ Newsen នៅព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា ផលិតកម្ម YG បានបង្ហើបពីដំណើរការធ្វើចម្រៀង និងការថតវីដេអូចម្រៀងរបស់ Jisoo។ បច្ចុប្បន្ន Jisoo កំពុងតែថតវីដេអូបទចម្រៀងរបស់ខ្លួននៅឯក្រៅប្រទេស ហើយសម្រាប់វីដេអូចម្រៀងរបស់ Jisoo គឺចាយប្រាក់អស់ច្រើនខ្លាំងក្នុងការផលិត ជាពិសេសបើសរុបគិតទៅគឺមានតម្លៃថ្លៃជាងវីដេអូចម្រៀងទាំងអស់របស់ក្រុមចម្រៀង BLACKPINK ទៅទៀត។
ដូច្នេះក្រុមអ្នកគាំទ្រទាំងអស់កុំភ្លេចរង់ចាំមើលទាំងអស់គ្នា៕























Account
Security
Favourite Content