កាលពីថ្មីៗ នេះសមាជិកក្រុមចម្រៀង BLACKPINK Lisa បានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ដោយសារមានតម្រុយមួយចំនួនបង្ហាញថារូបនាងអាចកំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Frederic Arnault ជាមហាសេដ្ឋីវ័យក្មេងលំដាប់កំពូលម្នាក់។


បើតាមភស្តុតាងនានាដែលអ្នកលេងលើអ៊ីនធើណេតរកឃើញ បានឱ្យដឹងថា Lisa ទំនងជាទៅធ្វើដំណើរកម្សាន្ដនៅឯប្រទេសក្រិក ជាមួយក្រុមគ្រួសាររបស់លោក Frederic Arnault ដោយប្អូនរបស់ Frederic Arnault និង Lisa បានបង្ហោះរូបនៅទីតាំងតែមួយ ខណៈទំនាក់ទំនងស្នេហានេះត្រូវបានគេជឿថាទទួលការគាំទ្រ និងពេញចិត្តពីក្រុមគ្រួសារទាំងមូលរបស់លោក។ ក្រៅពីនេះ លោកក៏ធ្លាប់មានវត្ដមានក្នុងកម្មវិធីសំខាន់ៗ មួយចំនួនដែល Lisa ចូលរួមផងដែរ។

ទន្ទឹមនេះដែរ អ្វីដែលកាន់តែធ្វើឱ្យមហាជនជឿជាក់ថាតារាស្រីវ័យ ២៥ ឆ្នាំរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Frederic Arnault ដោយសារអ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅអ្នកទាំងពីរនៅព្រលានយន្ដហោះ New York ជាមួយគ្នា។ អ្នកទាំងពីរបានអង្គុយជិតគ្នា និងមានវត្ដមានរបស់អ្នកគ្រប់គ្រងរបស់ Lisa នៅក្បែរនោះទៀត។


តែទោះជាយ៉ាងណាក្ដីអ្នកទាំងពីរមិនទាន់បានចេញមកបញ្ជាក់ ឬនិយាយទាក់ទិនទំនាកទំនងរបស់ពួកគេឡើយ ស្របពេលអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិអបអរ និងគាំទ្របើសិន Lisa ពិតជារកមនុស្សម្នាក់ដែលល្អអាចមើលថែរូបនាងបាន៕
























































Account
Security
Favourite Content