រយៈពេល ២ ខែហើយដែលកុងត្រារបស់សមាជិកក្រុមចម្រៀងនារី BLACKPINK និងផលិតកម្ម YG បានផុតកំណត់ស្របពេលលេចពាក្យចចាមអារ៉ាមជាច្រើនថាសមាជិកម្នាក់ៗ មិនបន្ដកុងត្រាទៀតឡើយ លើកលែងតែ Rosé ប៉ុណ្ណោះនៅបន្ដកុងត្រា។ ភាពមិនច្បាស់លាស់នៃការបន្ដកុងត្រារបស់សមាជិកម្នាក់ៗ បានធ្វើឲ្យអ្នកគាំទ្រភ័យព្រួយពីជោគវាសនារបស់សមាជិកក្រុមចម្រៀង BLACKPINK លើសពីនេះពាក្យចចាមអារ៉ាមមិនបន្ដកុងត្រាធ្វើឲ្យតម្លៃ Stock របស់ YG ធ្លាក់ចុះជាបន្ដបន្ទាប់។

ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ថា សមាជិក BLACKPINK កំពុងមានសកម្មភាពជាមួយខាង Columbia Records ដែលជាផលិតកម្មល្បីមួយនៅឯសហរដ្ឋអាមេរិក។ ដោយRosé ត្រូវបានគេប្រទះឃើញទៅណាត់ជួបជាមួយនាយកប្រតិបត្ដិរបស់ Columbia Records គឺលោក Ron Perry។ ជាមួយគ្នាដែរ នាយកផ្នែកទីផ្សាររបស់ Columbia Records គឺលោកស្រី Chika Ifediora ក៏បានចុចតាមដាន Lisa នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម។ ក្រោយមកទៀត បុគ្គលិកក្នុងផលិតកម្មនេះមួយចំនួនចាប់ផ្ដើមចុចតាមដានសមាជិកទាំងអស់របស់ BLACKPINK ក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមផងដែរ។






ទង្វើដូច្នេះធ្វើឲ្យអ្នកគាំទ្រជាច្រើនសង្ស័យថា នាពេលអនាគតសមាជិក BLACKPINK ទំនងជាអាចផ្លាស់ប្ដូរទ្រនំរបស់ខ្លួនពីផលិតកម្ម YG ទៅ Columbia Records។ គួរបញ្ជាក់ថា Columbia Records ជាផលិតកម្មល្បី និងចំណាស់មួយដែលបង្កើតឡើងក្នុងឆ្នាំ ១៨៨៩។ ផលិតកម្មនេះជាទ្រនំរបស់តារាល្បីៗ លំដាប់ពិភពលោកដូចជា Adele, Beyonce, Celine Dion, Daft Punk, Harry Styles, Hozier, Miley Cyrus និងផ្សេងៗច្រើនទៀត៕

























Account
Security
Favourite Content