ក្រៅពីឱកាសប្រកួត MGC ថ្នាក់ជាតិ ជយលាភី MGKC 2024 ទទួលបានអត្ថប្រយោជន៍ទាំងនេះទៀត!

ចាងហ្វាង​ផលិតកម្ម គំនិត-Production លោកស្រី ហុង គីម​ឡាង បានបោះជំហានចូលប្រឡូកវិស័យបវរកញ្ញាជាលើកដំបូងក្នុងឆ្នាំ ២០២៤ ដោយលោកស្រីបានទិញយកសិទ្ធិ​Provincial Director ប្រចាំខេត្តកំពង់ចាម ដើម្បីរៀបចំការប្រកួតថ្នាក់ខេត្ត និងបញ្ជូនបេក្ខភាពតំណាងខេត្តកំពង់ចាម ចូលរួមប្រកួតប្រជែងកម្មវិធី​ Miss Grand Cambodia 2024 នាពេលឆាប់ៗខាងមុខនេះ។

ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងកាលពីពេលថ្មីៗកន្លងទៅ ចាងហ្វាង​ផលិតកម្ម ខាង​លើថា ការដែលលោកស្រីសម្រេចចិត្តបណ្តាក់ទុនរាប់ម៉ឺនដុល្លារជាមួយស្ថាប័ន Miss Grand Cambodia នាពេលនេះ​ គឺដោយសារលោកស្រីសម្លឹងឃើញចក្ខុវិស័យវែងឆ្ងាយរបស់វិស័យបវរកញ្ញានៅកម្ពុជា ម៉្យាងលោកស្រីក៏មានបំណងចង់ចូលរួមលើកស្ទួយវិស័យសម្រស់នៅកម្ពុជាឱ្យមានភាពរីកចម្រើនផងដែរ។

ថ្វីបើនេះជាលើកដំបូងនៃការរៀបចំការប្រកួតថ្នាក់ខេត្ត ប្រចាំ​កំពង់ចាម ក៏ពិតមែន តែម្ចាស់ Franchises Miss Grand Kompong Cham 2024 ប្តេជ្ញារៀបចំឱ្យល្អបំផុត ដើម្បី​ចម្រាញ់យកបេក្ខភាពល្អស័ក្តិសមសម្រាប់បញ្ជូនចូលរួមប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024។ ម្ចាស់ជយលាភី Miss Grand Kompong Cham នឹងឈរជាសំឡេងក្នុងការចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ រួមទាំងវិស័យទេសចរណ៍របស់កម្ពុជាយើងឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ឡើង។

រឹតតែពិសេសជាងនេះទៀតនោះ ក្រៅពីឱកាសប្រកួត Miss Grand Cambodia 2024 ម្ចាស់មកុដ Miss Grand Kompong Cham 2024 នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន​ទៀតពី លោកស្រី ហុង គីម​ឡាង ដូចជា ឱកាសក្លាយជាតារារះថ្មីប្រចាំផលិតកម្ម ដែលអាចចូលរួមសម្តែងរឿងដុំ-ភាគជាច្រើន ដែលគ្រោងចាក់បញ្ចាំងនៅក្នុង និងក្រៅស្រុកជាដើម។

សម្រាប់សុភាពនារីដែលមានបំណងចង់ប្រឡូកវិស័យបវរកញ្ញា ឬចង់ដាក់ពាក្យចូលរួមប្រកួត សូមរួសរាន់មកដាក់ពាក្យប្រកួត Miss Grand Kompong Cham 2024 ខណៈ​បច្ចុប្បន្នមានស្រីស្អាតជាច្រើននាក់មកហើយ បានដាក់ពាក្យប្រកួតធ្វើរាជិនីសម្រស់ប្រចាំខេត្តកំពង់ចាម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន