នរណាជាអ្នកចំណាយលើបវរកញ្ញាទាំង ៤ ជំនាន់ ទៅគាំទ្រ ហង្ស ម៉ានីតា ដល់អាមេរិក?

Miss Universe Cambodia ៤ ជំនាន់មុន រួមមាន កញ្ញា រឿន ណាត MUC 2018, កញ្ញា សំណាង អេលីណា MUC 2019, កញ្ញា រ៉េត សារីតា MUC 2020 និង កញ្ញា ងិន ម៉ារ៉ាឌី MUC 2021 ទើបតែទទួលបានទិដ្ឋាការ (VISA) ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះដើម្បីហោះទៅគាំទ្រ កញ្ញា ហង្ស ម៉ានីតា ប្រកួតដល់សហរដ្ឋអាមេរិកតែម្តង។

លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន CIM បានឱ្យដឹងថា MUC ៤ជំនាន់ នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក រយៈពេលជិត ៣សប្តាហ៍ ដោយគ្រោងនឹងហោះចេញពីកម្ពុជាឆ្ពោះទៅសហរដ្ឋអាមេរិកនៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ តាមគម្រោង អ្នកទាំង៤ មិនមែនទៅចូលរួមគាំទ្រ ម៉ានីតា ប្រកួតមួយនោះទេ តែនៅមានគម្រោងផ្សេងជាច្រើនទៀតនៅទីនោះ។

តួយ៉ាង MUC ៤ជំនាន់ នឹងទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃទី៩ ហើយសម្រាកថ្ងៃទី១០ ចំនួន១ថ្ងៃ ចំណែក ថ្ងៃទី១១ នឹងទៅចូលរួមគាំទ្រ ម៉ានីតា ប្រកួតវគ្គបឋម (Preliminary Competition) ដោយផ្ទាល់ ហើយថ្ងៃ១៤ ក៏នឹងទៅគាំទ្រ ម៉ានីតា ប្រកួតវគ្គផ្តាច់ព្រ័ត្រ (Final Competition) ដោយផ្ទាល់ដូចគ្នាដែរ។ ចាប់ពីថ្ងៃទី ១៩-២២ បវរកញ្ញាចក្កវាឡកម្ពុជាទាំង៤ជំនាន់ មានកម្មវិធីជាមួយសមាគមន៍ខ្មែរនៅសហរដ្ឋអាមេរិក រួចទើបត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ 

ការចាកចេញទៅសហរដ្ឋអាមេរិករបស់ MUC ៤ជំនាន់ ទទួលបានការឧបត្ថម្ភសំបុត្រយន្តហោះពី លោក ជិន សំណាង ម្ចាស់ហាងពេជ្រ CSNJ តែសម្រាប់ការចំណាយគឺជាបន្ទុករបស់ Miss Universe Cambodia រៀងៗខ្លួន។

កញ្ញា សំណាង អេលីណា Miss Universe Cambodia 2019 ដែលត្រៀមទៅគាំទ្រការប្រកួតរបស់ ហង្ស ម៉ានីតា ដោយផ្ទាល់ បានប្រាប់ឱ្យ AMS ដឹងក្នុងថ្ងៃជូនដំណើរ ម៉ានីតា នៅព្រលានយន្តហោះថា ឆ្នាំនេះនាងរំភើបជាងអ្វីៗទាំងអស់ ព្រោះមិនធ្លាប់មានពីមុនមកទេ ដែលនាង និងបងប្អូន MUC ៣ រូបទៀត នឹងទៅគាំទ្រ ម៉ានីតា ប្រកួតដោយផ្ទាល់នៅសហរដ្ឋអាមេរិក។ អារម្មណ៍មុនពេលចេញទៅគឺរំភើបខ្លាំងណាស់ទៅហើយ ទម្រាំទៅដល់មើលការប្រកួតផ្ទាល់ ហើយឃើញទង់ជាតិខ្មែរ និង ម៉ានីតា ដើរចេញមក មិនដឹងរំភើបហើយស្រែកហ៊ោកញ្ជ្រៀវប៉ុណ្ណានោះទេ។ អេលីណា បញ្ជាក់បន្ថែម។

ក្រៅ MUC ៤ជំនាន់ ដែលនឹងទៅផ្តល់កម្លាំងចិត្តដល់ ម៉ានីតា ដល់ឆាកប្រកួតនៅសហរដ្ឋអាមេរិក លោក Romyr Libo-on ជា National Director ក្រុមហ៊ុន Cambodia International Models ក៏ទៅចូលរួមការប្រកួត Miss Universe លើកទី៧១ នេះដោយផ្ទាល់ផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​