មុនទៅ Rolling Loud Thailand វណ្ណដា នៅសល់ ១ បទទៀត សម្រាប់ចូលឆ្នាំខ្មែរនេះ

មុន​ដល់​ព្រឹត្តិការណ៍ Rolling Loud Thailand ​ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ មេសា ២០២៣ ខាង​មុខ វណ្ណដា បាន​ទម្លាក់​ចម្រៀង “កម្លោះ​ស្រុក​ខ្មែរ” ជាមួយ​តារា​រួម​ផលិតកម្ម វណ្ណថាន ដែល​បទ​នោះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​សម្បើម សម្រាប់​ស្វាគមន៍​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។ បន្ទាប់ពី​ជោគជ័យ​បទ​នេះ កំពូល​តារា​រ៉េប​រូប​នេះ បង្ហើប​ថា សល់​ចម្រៀង​១​បទ​ទៀត មុន​ហោះ​ទៅ​ថៃ។

គ្រាន់តែ​តារា​ប្រុស​មាន​ប្រភព​មកពី​ខេត្ត​ព្រះសីហនុ​បង្ហើប​ថា សល់​ចម្រៀង ១ បទ​ទៀត ទុក​ជា​កាដូ​សម្រាប់​ថ្ងៃ​ចូលឆ្នាំ​ថ្មី ហ្វេន​ៗ​រំភើប​ចិត្ត​ក្រៃ និង​រំពឹង​ទុក​ថា បទ​ថ្មី​របស់ វណ្ណដា ប្រាកដ​ជា​ពិសេស​មិន​ចាញ់​បទ “កម្លោះ​ស្រុក​ខ្មែរ” និង “HANUMAN NIGHTS” ឡើយ ដោយ “HANUMAN NIGHTS” ជាប់ 1 on Trending for music លើ YouTube ហើយ​បទ “កម្លោះ​ស្រុក​ខ្មែរ” ល្បី​ខ្លាំង រហូត​អ្នក​ធ្វើ reaction ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជាច្រើន នាំ​គ្នា​កោតសរសើរ​មិន​ដាច់​ពី​មាត់​ពី​បទ​ភ្លេង និង​ទំនុក​ច្រៀង​មាន​ចុងចួន អត្ថន័យ​ល្អ ស្ដាប់​មិន​ចេះ​ធុញ។

Rolling Loud Thailand ​ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ មេសា ២០២៣ ប្រមូល​ផ្ដុំ​កំពូល Rapper លំដាប់​ពិភពលោក​​ដូចជា Cardi B, Travis Scott ,Chris Brown Jessi Jay Park ជា​ដើម និង Rapper ថៃ​ជាច្រើន​រូប​F-hero, Sprite ទៀត​នោះ ហើយ​ក្នុង​នោះ​ក៏​មាន វណ្ណដា ដែល​ជា​កំពូល​តារា​រ៉េប​របស់​កម្ពុជា ក៏​មាន​វត្តមាន​ផង​ដែរ។ បន្ទាប់​ពី​ចប់​ការ​សម្ដែង Rolling Loud Thailand ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយ វណ្ណដា នឹង​មាន​ការ​សម្ដែង​នៅ​សៀមរាប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ