កន្លងផុតទៅជាច្រើនខែរឿងរ៉ាវរបស់តារាសម្ដែងតៃវ៉ាន់ សាន់ ឆាយ និងអតីតស្វាមី លោក Huang XiaoFei នៅតែជាប្រធានបទក្ដៅគគុក ដោយសារអ្នកទាំងពីរហាក់មានរឿងឈ្លោះប្រកែកគ្នាមិនចេះចប់ទាល់តែសោះ។

ថ្មីៗនេះក៏មានរឿងរ៉ាវស្មុគស្មាញកើតឡើងម្ដងទៀត ក្រោយលោក Huang XiaoFei បានបញ្ចេញមុខកូនទាំងពីររបស់ខ្លួនលើបណ្ដាញសង្គម Douyin (Tik Tok ចិន)។ លោកបានចំណាយពេលធ្វើខួបកំណើតសម្រាប់កូនៗ និងបង្ហោះវីដេអូលើបណ្ដាញសង្គម។
ក្រោយឃើញបែបនេះភ្លាម Barbie Hsu មិនបង្អង់យូរក៏បានលើកឡើងថា នាងនឹងរៀបចំពាក្យបណ្ដឹង និងចាត់ការអតីតស្វាមីតាមផ្លូវច្បាប់។ ខណៈមេធាវីរបស់នាងត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំគ្រប់យ៉ាងឱ្យបានល្អ។

គួរបញ្ជាក់ មូលហេតុដែលតារាស្រី សាន់ ឆាយ សម្រេចធ្វើបែបនេះ ដោយសារតែអ្នកទាំងពីរក្រោយលែងលះបានធ្វើកិច្ចសន្យាមិនបង្ហាញមុខកូនតូចជាសាធារណៈឡើយ ដើម្បីរក្សាភាពឯកជន និងសុវត្ថិភាពរបស់ពួកគេ។ នេះក៏មិនមែនជាលើកទី ១ ដែលលោកធ្វើបំពានកិច្ចសន្យាដែរ ពោលកន្លងមកលោកធ្លាប់បង្ហាញមុខកូនតូចរួចម្ដងហើយ និងបន្ដធ្វើសកម្មភាពដដែលៗ៕


























Account
Security
Favourite Content