ទ្រាំលែងបាន! សាន់ ឆាយ ដាក់ពាក្យប្ដឹងអតីតស្វាមីខ្លួនក្រោយបំពានច្បាប់មិនព្រមធ្វើរឿងមួយនេះ

ថ្វីបើរៀបការជាមួយស្វាមីថ្មីលោក Koo JunYup ទៅហើយក្ដី ប៉ុន្ដែជីវិតរបស់តារាស្រី Barbie Hsu ឬគ្រប់គ្នាស្គាល់ថា សាន់ ឆាយ ហាក់មិនទាន់ចប់ជំពាក់ជាមួយអតីតស្វាមីលោក Wang XiaoFei ឡើយ។ ជារឿយៗ អ្នកតែងពីរតែងត្រូវសារព័ត៌មានជាច្រើនចុះផ្សាយថាមិនត្រូវរូវគ្នា ខណៈលោក Wang XiaoFei ផ្ទាល់ក៏បានធ្លាប់ចេញនិយាយដៀលចំៗដល់បងស្រីរបស់នាងផងដែរ។

អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល តារាស្រី Barbie Hsu ស្រាប់តែដាក់ពាក្យបណ្ដឹងប្ដឹងអតីតស្វាមីរបស់ខ្លួនក្រោយលោកមិនបង់ប្រាក់មើលថែប្រចាំខែដល់រូបនាង  និងកូនៗចាប់តាំងពីខែ មីនា ឆ្នាំ ២០២២ មក។ នេះបើយោងតាមប្រភពព័ត៌មាន straitstimes នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២។

តារាស្រីវ័យ ៤៦ ឆ្នាំរូបនេះបានលើកឡើងថា ប្រាក់ទាំងអស់បើគិតចាប់តាំងពីខែ មីនា មកគឺច្រើនជាង ២០ ម៉ឺនដុល្លារអាមេរិក ខណៈតុលាការនៅតៃវ៉ាន់ បានលើកឡើងថាទ្រព្យសម្បត្ដិរបស់លោកមួយផ្នែកអាចនឹងត្រូវរឹបអូស ដោយសារតែភស្ដុតាងដែលតារាស្រី Barbie Hsu ភ្ជាប់មកជាមួយមានភាពច្បាស់លាស់ និងអាចយកជាការបាន។

ជាការឆ្លើយតប អតីតស្វាមីរបស់ សាន់ ឆាយ បានលើកឡើងថា លោកនឹងបន្ដបង់ប្រាក់សម្រាប់មើលថែកូនៗ ទាំងពីរ តែអ្វីដែលលោកមិនពេញចិត្តគឺលោកមិនចង់ចំណាយប្រាក់បង់ថ្លៃទឹក ភ្លើង និងចំណាយក្នុងផ្ទះដែលលោកមិនបានរស់នៅ។

គួរបញ្ជាក់ថា សាន់ ឆាយ និងអតីតស្វាមី​បានប្រកាសលែងលះគ្នាក្នុងឆ្នាំ ២០២១ បន្ទាប់ពីរៀបការ និងរួមរស់ជាមួយគ្នាអស់រយៈពេលជាង ១១ ឆ្នាំ។ អ្នកទាំងពីរទទួលបានចំណងដៃកូនចំនួនពីរនាក់គឺប្រុសមួយ និងស្រីមួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម