ឃើញតារាកូរ៉េថតពាណិជ្ជកម្មឱ្យធនាគារព្រោងព្រាត ដឹងអត់ថាពួកគេទទួលបានប្រាក់កម្រៃក្រាស់ក្រែលប៉ុណ្ណា?

ធនាគារធំៗរបស់ប្រទេសកូរ៉េខាងត្បូង កំពុងតែចំណាយទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើឥទ្ធិពលរបស់តារាល្បីៗ។

ស្របពេលដែលការប្រកួតប្រជែងកាន់តែមានភាពក្ដៅគគុក ធនាគារនានាក៏កំពុងផ្លាស់ប្ដូរពីយុទ្ធសាស្ត្រប្រពៃណីបែប «ប្រើប្រាស់តារាដែលគួរឱ្យទុកចិត្តតែម្នាក់» ហើយបានចាប់ផ្ដើមយក BA ជាតារា​ល្បីច្រើនគ្នាក្នុងពេលតែមួយ ដែលរួមមានទាំងតារាសម្ដែង តារាអាយដល កីឡាករអត្តពលិក និងតារាទូរទស្សន៍ (TV personalities)។ កាលពីឆ្នាំមុន ការចំណាយលើការផ្សាយពាណិជ្ជកម្មរួមគ្នារបស់ធនាគារពាណិជ្ជធំៗទាំងប្រាំ បានកើនឡើងហួសពី ៨០០ ពាន់លានវ៉ុន (ប្រហែល ៥៣២ លានដុល្លារអាមេរិក) ជាលើកដំបូងបង្អស់។

យោងតាមប្រភពពីឧស្សាហកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឱ្យដឹងថា ធនាគារទាំងនោះកំពុងធ្វើការផ្លាស់ប្តូរទម្រង់ម៉ូដែលតំណាងរបស់ខ្លួនឱ្យមានភាពសម្បូរបែប ដើម្បីឈានទៅរកក្រុមមនុស្សផ្សេងៗគ្នានៃជំនាន់នីមួយៗ និងដើម្បីពង្រឹងរូបភាពម៉ាកសញ្ញារបស់ពួកគេឱ្យកាន់តែមានភាពលេចធ្លោ។

ជាក់ស្ដែង ធនាគារ Kookmin Bank (KB) ថ្មីៗនេះបានចុះកិច្ចសន្យាជាមួយអ្នកដឹកនាំរឿង Jang Hang Jun និងអ្នកនិពន្ធ Kim Eun Hee ដែលជាប្ដីប្រពន្ធនឹងគ្នា ដើម្បីជម្រុញរូបភាពបែបស្និទ្ធស្នាលរបស់ខ្លួន ខណៈពេលដែលធនាគារ NongHyup Bank បានទាក់ទាញតារាទូរទស្សន៍លោក Kian84 ធ្វើជាម៉ូដែលតំណាងថ្មីរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ តារាលំដាប់កំពូលៗនៅតែមានតម្រូវការខ្ពស់ដដែល។ តួយ៉ាង ក្រុមហ៊ុន KB Financial Group នៅតែបន្តធ្វើការងារជាមួយនិមិត្តរូបកីឡាជិះស្គីទឹកកក Kim Yuna និងតារាសម្ដែងស្រី Park Eun Bin។ ប្រភពក្នុងរង្វង់សិល្បៈបាននិយាយថា Kim Yuna ទទួលបានប្រាក់ចំណូលច្រើនជាង ១ ពាន់លានវ៉ុន (ប្រហែល ៦៦៧ ២២០ ដុល្លារអាមេរិក) សម្រាប់យុទ្ធនាការនីមួយៗ ខណៈពេលដែល Park Eun Bin ទទួលបានយ៉ាងហោចណាស់ ៧០០ លានវ៉ុន (ប្រហែល ៤៦៧ ០៥៤ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ ធនាគារ KB ក៏បានចុះកិច្ចសន្យាជាមួយក្រុមចម្រៀងនារី Hearts2Hearts ផងដែរ ដែលតម្លៃពលកម្មប្រចាំឆ្នាំរបស់ពួកគេត្រូវបានរាយការណ៍ថាមានចំនួនលើសពី ៣៥០ លានវ៉ុន (ប្រហែល ២៣៣ ៥២៧ ដុល្លារអាមេរិក)។

ដោយឡែក ធនាគារ NongHyup Bank ថ្មីៗនេះបានជ្រើសយកតារាសម្ដែង Park Ji Hoon ដែលតម្លៃខ្លួនរបស់លោកបានហក់ឡើងខ្ពស់ បន្ទាប់ពីភាពជោគជ័យនៃរឿង The King’s Warden។ ចំណែកឯតារាសម្ដែង Byeon Woo Seok ដែលជាម៉ូដែលតំណាង​ស្រាប់ម្នាក់ទៀតនោះ ត្រូវបានរាយការណ៍ថា បានតម្លើងតម្លៃខ្លួនរបស់លោកឡើងទ្វេដង បន្ទាប់ពីគម្រោងរឿងភាគដ៏ល្បីៗនាពេលថ្មីៗនេះ ដោយតម្លៃខ្លួនប្រចាំឆ្នាំរបស់លោកត្រូវបានប៉ាន់ប្រមាណថានៅក្នុងរង្វង់ប្រហែល ១ ពាន់លានវ៉ុន (ប្រហែល ៦៦៧ ២២០ ដុល្លារអាមេរិក)។

ធនាគារ Hana Bank បានចំណាយប្រាក់ច្រើនជាងគេទៅលើការផ្សាយពាណិជ្ជកម្មកាលពីឆ្នាំមុន ដោយអស់ទឹកប្រាក់ចំនួន ១៧៧.៦ ពាន់លានវ៉ុន (ប្រហែល ១១៨.៥ លានដុល្លារអាមេរិក)។ បញ្ជីឈ្មោះតារាល្បីៗលំដាប់ផ្កាយរបស់ធនាគារនេះ រួមមាន Son Heung Min, An Yujin របស់ក្រុម IVE, Lim Young Woong, Kang Ho Dong និង G-Dragon។ តម្លៃខ្លួនប្រចាំឆ្នាំរបស់ G-Dragon ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣ ពាន់លានវ៉ុន (ប្រហែល ២ លានដុល្លារអាមេរិក) ដែលត្រូវបានចាត់ទុកថាជាតម្លៃមួយក្នុងចំណោមតម្លៃខ្ពស់បំផុតនៅក្នុងឧស្សាហកម្មនេះ ខណៈពេលដែល An Yujin ត្រូវបានរាយការណ៍ថាទទួលបានប្រាក់ប្រហែល ៧០០ លានវ៉ុន (ប្រហែល ៤៦៧ ១៥៥ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

ធនាគារ Woori Bank ឈរនៅលំដាប់បន្ទាប់ ដោយបានចំណាយថវិកាចំនួន ១៦៧.៣ ពាន់លានវ៉ុន (ប្រហែល ១១១.៧ លានដុល្លារអាមេរិក) លើការផ្សាយពាណិជ្ជកម្ម។ ក្រុមហ៊ុន Woori Financial Group ធ្វើការងារជាមួយ IU ខណៈពេលដែលធនាគារ Woori Bank បានចុះកិច្ចសន្យាជាមួយ Jang Wonyoung របស់ក្រុម IVE។

ធនាគារ Shinhan Bank បានចំណាយអស់ ១៥៧.៦ ពាន់លានវ៉ុន (ប្រហែល ១០៥.២ លានដុល្លារអាមេរិក) កាលពីឆ្នាំមុន ហើយកំពុងធ្វើការងារជាមួយ Park Bo Gum ដែលតម្លៃខ្លួនប្រចាំឆ្នាំរបស់លោកត្រូវបានប៉ាន់ប្រមាណថានៅក្នុងរង្វង់ប្រហែល ១.២ ពាន់លានវ៉ុន (ប្រហែល ៨០០ ៧៧៦ ដុល្លារអាមេរិក)។ ចំណែកឯធនាគារ NongHyup Bank វិញ បានកត់ត្រាការចំណាយលើការផ្សាយពាណិជ្ជកម្មចំនួន ១៤៥.៨ ពាន់លានវ៉ុន (ប្រហែល ៩៧.៣ លានដុល្លារអាមេរិក)។

ការសម្រុកចំណាយប្រាក់យ៉ាងគំហុកនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ធំមួយគឺ ធនាគារនានាមិនត្រឹមតែប្រកួតប្រជែងគ្នាដើម្បីទទួលបានទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងតែដណ្ដើមគ្នាក្នុងការទាក់ទាញអ្នកប្រើប្រាស់កម្មវិធី (App users) ការទទួលស្គាល់ម៉ាកសញ្ញា និងក្រុមអតិថិជនវ័យក្មេង។

ទោះជាយ៉ាងណាក៏ដោយ វាក៏មិនមែន​ជារឿងដែលគ្មានហានិភ័យនោះដែរ ខណៈបញ្ហាចម្រូងចម្រាសផ្ទាល់ខ្លួនរបស់ម៉ូដែលតំណាងម្នាក់ អាចរីករាលដាលនិងប៉ះពាល់ដល់ម៉ាកសញ្ញាទាំងមូលយ៉ាងលឿន។ ឧទាហរណ៍ ក្រុមហ៊ុន Shinhan Financial Group ធ្លាប់បានប្រឈមមុខនឹងភាពឈឺក្បាលជាច្រើន ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសផ្នែកពន្ធដាររបស់ Cha Eun Woo, រឿងចម្រូងចម្រាស​ Kim Soo Hyun និងវិវាទ​ពាក់ព័ន្ធនឹងក្រុម NewJeans ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក



Leave a Reply

Your email address will not be published.Required fields are marked *