BamBam កូនពៅក្រុម Got7 មិនត្រឹមតែមានទេពកោសល្យខាងរាំច្រៀងប៉ុណ្ណោះទេ អត្ដចរិតដ៏គួរឱ្យស្រឡាញ់ និងចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃធ្វើឱ្យលោកក្លាយជាបុរសក្នុងក្ដីស្រមៃរបស់នារី និងអ្នកគាំទ្រជាច្រើន។ តែថ្មីៗ នេះ លោកបានទម្លាយពីអារម្មណ៍ខ្លួនថា មិនធ្លាប់គិតស្រមៃចង់រៀបការឡើយ។
អំឡុងពេលចូលរួមកម្មវិធី “Master In The House 2” ប្រធានបទរឿងរៀបការក៏ត្រូវបានគេលើកឡើងមកពិភាក្សា។ ឆ្លៀតឱកាសនោះ BamBam ក៏បាននិយាយពីអារម្មណ៍ខ្លួនទាក់ទងរឿងរៀបការនេះដែរ។
លោកបានលើកឡើងថា “វាពិតជាពិបាកណាស់ទម្រាំម្នាក់ៗ អាចឡើងមកដល់ចំណុចខ្ពស់មួយ ជាក់ស្ដែងពួកយើងគ្មានពេលសូម្បីតែសម្រាប់ខ្លួនឯង ហើយពួកយើងពេលខ្លះគ្មានទីលំនៅច្បាស់លាស់ទៀត ត្រូវធ្វើដំណើររហូតទៅតាមការងារ“។
លោកបន្ថែមថា លោកខ្លាច និងមិនចង់ឱ្យនរណាម្នាក់មកគ្រប់គ្រងជីវិតរបស់ខ្លួនឡើយ។ អ្វីដែលសំខាន់លោកចង់រស់នៅដោយសប្បាយរីករាយ និងស្រឡាញ់ខ្លួនឯងឱ្យបានច្រើន មិនចង់ពាក់ព័ន្ធជំពាក់ជំពិនស្នេហាជាមួយនរណាឡើយ។
អ្វីដែលធ្វើឱ្យលោកកាន់តែភាំងស្មារតីគឺឃើញបងប្រុសរបស់ខ្លួនកាន់តែចាស់ទៅ។ បងប្រុសរបស់លោកបានរៀបការបង្កើតគ្រួសារ ហើយគាត់តែងនិយាយប្រាប់ថាវាពិតជារឿងដ៏ល្អ និងមានសុភមង្គល នៅពេលមានគ្រួសារ។ តែជាក់ស្ដែងនៅពេលដែលលោកបានជួបបងប្រុសខ្លួនម្ដងទៀតកាលពីថ្មីៗ គាត់ប្រែជាចាស់ និងហត់ច្រើន លោកពិតជាមានអារម្មណ៍មិនល្អនោះទេ៕

























Account
Security
Favourite Content