សិល្បករ&បុគ្គលល្បីៗចេញមុខការពារ ណុប ដាណេ ករណីការរើសអើងភេទ

តារាកំប្លែងជើងចាស់ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយក្រឹម កំពុងរងការរិះគន់យ៉ាងដំណំពីមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងសមាគមអ្នកស្រលាញ់​ភេទដូចគ្នានៅកម្ពុជា បន្ទាប់ពីលោកបង្ហាញការវាយតម្លៃក្នុងនាមគណៈកម្មការនៃ​កម្មវិធី​ប្រកួត​សមត្ថភាព​ Cambodia’s Got Talent លើបេក្ខជន ណុប ដាណេ ដែលពាក្យពេចន៍នៃការវាយតម្លៃរបស់លោកត្រូវមហាជនចាត់ទុកជាការរើសអើងភេទ។

រឿងរ៉ាវដែលបានកើតឡើងនេះ កំពុងក្តៅគគុកដូចបាយពុះ ព្រោះសិល្បករ-សិល្បការិនី រួមទាំងបុគ្គលល្បីៗជាច្រើនបាននាំគ្នាចេញមុខប្រតិកម្មយ៉ាងធ្ងន់ធ្ងរចំពោះការលើកឡើងរបស់គណៈកម្មការរូបនេះ ដែលការលើកឡើងរបស់លោកចង់សំដៅថា ប៉ះពាល់​ដល់​ភេទ​ទី៣។ 

សមាគមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា សិល្បករ-សិល្បការិនី និងបងប្អូនភេទទី៣ ច្រើនកុះករ បង្ហាញ​ការ​មិនពេញចិត្តចំពោះការវាយតម្លៃ និងពាក្យពេចន៍ទាំងនោះ ដោយ​ចាត់ទុកថា ការលើកឡើងរបស់គណៈកម្មការរូបនេះ ហាក់បីដូចជា​កំពុងមាន​រើសអើង និងមិនផ្តល់តម្លៃដល់បងប្អូនភេទទី៣ ខណៈដែលបងប្អូនភេទទី៣ ក៏មានសិទ្ធិក្នុងការរស់នៅ ប្រកបរបររកស៊ី និងមានសមត្ថភាពខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិដូចគេដូចឯង។

ក្រឡេកទៅមើលសង្គមសិល្បៈវិញនោះ គ្រប់គ្នាមិនឱបដៃឈរមើលឡើយ ដោយបានចេញមកបង្ហោះរូបថតភ្ជាប់ជាមួយការយល់ឃើញផ្សេងៗជុំវិញរឿងរ៉ាវដែលកំពុងកើតឡើងនេះ។ ទាំងបុគ្គលល្បីៗ និងសិល្បករក្នុងរង្វង់សិល្បៈ ចេញមុខការពារ និងគាំទ្រដល់​ ណុប ដាណេ ដែលក្លាហានហ៊ានឡើងស្រែកច្រៀងលើវេទិកាដ៏ធំ បង្ហាញពីទុក្ខសោក និងភាព​ឈឺចាប់ដែលបងប្អូនភេទទី៣ ភាគច្រើនបានជួបប្រទះ តែមិនហ៊ាននិយាយចេញមក។ 

ការដែលគ្រប់គ្នាហ៊ានចេញមុខគាំទ្រ ម្ចាស់សម្អាងការ ណុប ដាណេ យ៉ាងពេញទំហឹងបែបនេះ ព្រោះគេមើលឃើញថា បច្ចុប្បន្នបងប្អូនភេទទី៣នៅកម្ពុជាយើង ក៏មានសមត្ថភាព ទេពកោសល្យមិនចាញ់បុរស និងស្រី្តពិត​​ឡើយ។ ជាក់ស្តែង ដូចបេក្ខជន ណុប ដាណេ ជាដើម ដែលលោកជាបុគ្គលម្នាក់គ្រប់គ្នាកោតសរសើរ និងស្ញប់ស្ញែងពីសមត្ថភាព ភាពច្នៃប្រឌិតខ្ពស់ ថែមទាំងមានទឹកចិត្តមុះមុតក្នុងការចូលរួមជួយសង្គមជាតិទៀតផង ដោយគេរមែងឃើញអ្នកច្នៃម៉ូដរូបនេះលេចមុខតាមកម្មវិធីជាតិធំៗជាច្រើនកាលពីពេលកន្លងមក។

យ៉ាងណាមិញ មកទល់ពេលនេះតារាកំប្លែងជើងចាស់ នាយ ក្រឹម នៅមិនទាន់ចេញមុខបកស្រាយអ្វីទៅកាន់មហាជននៅឡើយទេ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមនៅតែបន្តចេញមុខការពារ ណុប ដាណេ ករណីការរើសអើងភេទនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ